គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ រថយន្ត Alpha ផ្ញាជើងលើផ្លូវល្បឿនលឿន ហួសច្រកចេញកំពង់ស្ពឺ

0
187

មនុស្ស៥នាក់បានស្លាប់ និង២នាក់រងរបួសធ្ងន់ ក្នុងករណី សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយដឹងថា នាព្រឹកថៃ្ង ០៧ កុម្ភៈ ២០២៤ វេលាម៉ោងប្រមាណ០៧ និង១២នាទី មានករណីក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ រថយន្ត Alpha ផ្ញាជើងលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែតលេខ 20 ហួសច្រកចេញកំពង់ស្ពឺ។

ខណៈ នោះសមត្ថកិច្ចនគរបាល អធិការដ្ឋានស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសហការអន្ដរាគមន៍ជួយសង្គ្រោះ ករណីខាងលើ។

តាមការបញ្ជាក់ពីព័ត៌មានបឋមពីអ្នកឃើញហេតុការណ៍ថា រថយន្ត Alpha ពណ៌សដឹកមនុស្សលក្ខណៈ គ្រួសារ ០៧នាក់ ក្នុងគោលបំណងទៅលេងខេត្ដព្រះសីហនុ អ្នកបើកបរ ជាស្រ្ដី និងមានអ្នកស្លាប់ ០៥នាក់នៅហ្នឹងកន្លែង របួសធ្ងន់ ០២នាក់។

សូមបញ្ជាក់ថាកាលពីថៃ្ងទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្បែរកន្លែងកើតហេតុ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដRangrover មួយគ្រឿងបុករបាំងបាំងផ្លូវបណ្ដាលឲ្យខូតខាតយ៉ាងដំណំ និងមានមនុស្សរងរបួសផងដែរ៕

Facebook Comments
Loading...