ជនជាតិចិនបើករថយន្តក្នុងល្បឿនឡឿន មិនប្រយ័ត្នជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋរបួសធ្ងន់ម្នាក់ឯង

0
112

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស្លាក លេខភ្នំពេញ2BL-6519 រេចង្កូតទៅខាងឆ្វេងរួចបុករបងផ្ទះរងគ្រោះពេញទំហឹងបណ្ដាលឱ្យបាក់ដាច់ទ្វារមួយផ្ទាំងចំណែករថយន្តខូចខាតទាំងស្រុង នាក់បើករថយន្តរងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអាទ្រាតយប់ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ចំណុចភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចផ្នែកជំនាញស្ទូចយករថយន្តបង្កទៅរក្សាទុកនៅជំនាញនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យរងចាំធ្វើការដោះស្រាយពេលក្រោយ៕

Facebook Comments
Loading...