យុវជនម្នាក់ស្លា.ប់ និងម្នាក់ទៀតរបួសធ្ងន់ ខណៈជិះម៉ូតូជ្រុលទៅបុកម៉ូតូ១គ្រឿងដួលមកថ្នល់ ត្រូវម៉ូតូ១គ្រឿងទៀតមកបញ្ច្រាសទិស បុ.កកិនពីលើចំក្បាល

0
151

ភ្នំពេញ ៖ យុវជនពីរនាក់ ជិះម៉ូតូឌុបគ្នាឡើងវ៉ាជែងជ្រុលទៅបុកម៉ូតូមួយគ្រឿង នៅពីមុខបណ្ដាលឲ្យដួលមកថ្នល់ ត្រូវម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាកជិះមកបញ្ច្រាសទិសគ្នា បុ.កកិនពីលើចំក្បាល បណ្តាលឲ្យស្លា.ប់បា.ត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកឯយុវជនម្នាក់ទៀត ជាអ្នកឌុបរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះស្មាន់ វិច្ឆិកា ភេទប្រុស អាយុ ២២ឆ្នាំមុខរបរបុគ្គលិក លាងរថយន្ត មានស្រុកកំណើតនៅភូមិចំនោម ឃុំកំពែង ស្រុកព្រៃកប្បា​ស ខេត្តតាកែវ ជាអ្នកអង្គុយខាងក្រោយ ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះ២នាក់ បានជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1IS-9016 ជិះឌុបគ្នាចេញពីកន្លែងលាងរថយន្តមួយកន្លែង ហើយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏បានឡើងវ៉ាជែងងខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូមួយគ្រឿង មិនចាំម៉ាកនៅពីមុខចំពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលខ្លួនឯងស្របពេលមានម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាកជិះមកបញ្ច្រាសទិសគ្នា ពីជើងមកត្បូងក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ បុកកិនពីលើចំក្បាលជនរងគ្រោះបណ្ដាលឱ្យស្លា.ប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯម្នាក់ទៀត ជាអ្នកឌុបបានរងត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗ។ ក្រោយមកអ្នកដែលជិះម៉ូតបង្កក៏បានលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តតាកែវ តាមប្រពៃណី។ ចំណែកឯម៉ូតូបង្ក សមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត ដើម្បីឈានទៅដល់ការឃាត់ខ្លួន យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

Facebook Comments
Loading...