នៅថ្ងៃទី២១ ខែកុម្ភៈ រដ្ឋសភានឹងប្រជុំជាវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែម សមាជិករាជរដ្ឋាភិបាល ៣រូប

0
146

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានឲ្យដឹងថា រដ្ឋសភា បាន ទទួល លិខិតស្នើសុំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំឲ្យកោះប្រជុំជាវិសាមញ្ញ រដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់ សេចក្តីទុកចិត្ត លើ ការ តែងតាំង បំពេញបន្ថែមសមាជិករាជរដ្ឋាភិបាលគឺ៖ ទី១. ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ទី២. ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

ទី៣. ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចកោះប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោរផ្តល់សេចក្តីទុកចិត្តលើសនាសភាពរាជរដ្ឋាភិបាលទាំង ៣រូបនេះ។

Facebook Comments
Loading...