រថយន្ត បុកម៉ូតូ ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់នៅកន្លែងកើតហុតុ ក្នុងស្រុកអូរគ្រៀងសែនជ័យ

0
288

ក្រចេះ ៖ រថយន្តម៉ាកលីប្រូ បុកម៉ូតូហុងដា ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់នៅកន្លែងកើតហុតុ កាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលលេខ៤១០-៤១១ (ក្រចេះ-ស្ទឹងត្រែង) ត្រង់ចំណុចអូរល្វា ភូមិអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាកលីប្រូ ពណ៌ស ពាក់ផ្លាកលេខ ក្រចេះ 2A -6676 បើកបរដោយ ឈ្មោះ ជក់ សុខមាន (ហៅ អ៊ុក) អាយុ ៤៩ឆ្នាំ ភេទប្រុស ជនជាតិ វៀតណាម មានទីលំនៅ ភូមិដៃភ្លើង ឃុំចង្រ្កង់ ស្រុក ចិត្របុរី ខេត្តក្រចេះ  បើកបរធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង លុះដល់ចំណុចកើតហេតុខាងលើ បានស៊ីញ៉ូភ្លើងខាងឆ្វេង រួចបានបត់អែបដល់ជាយផ្លូវខាងឆ្វេង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម  សេរី2018 ពណ៌ខ្មៅ ពាក់ផ្លាកលេខក្រចេះ 1D-7765 បើកបរដោយល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ មឿន សុផាន់ណា (ពាក់មួកសុវត្ថិភាព) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ  បុកចំពីមុខរថយន្ត បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ

មូលហេតុ: មិនគោរពសិទ្ធអទិភាព។ ម៉ូតូខូចខាតធ្ងន់ រថយន្តខូចធ្ងន់ ចំពោះវត្ថុតាងទាំង​ពីរ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ។ ចំណែកសាកសពប្រគល់ឲក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...