លោកស៊ូ ស៊ីវុត្ថា ចូលរួមត្រួតពិនិត្យធ្វើផ្លូវបេតុងចូលវត្តច័ន្ទបុរីវង្ស កាត់តាមផ្លូវបុរីសំរោង ដែលមានប្រវែង១២០ម៉ែត្រ ទទឹង៩ម៉ែត្រ

0
176

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦តុលា លោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានចូលរួមត្រួតពិនិត្យការធ្វើផ្លូវបេតុងនៅភូមិសំរោងជើង ផ្លូវចូលវត្តច័ន្ទបុរីវង្ស កាត់តាមផ្លូវបុរីសំរោង ដែលមានប្រវែង១២០ម៉ែត្រ ទទឹង៩ម៉ែត្រ ដឹកនាំផ្ទាល់ពីលោកយិន អ៊ីម ចៅសង្កាត់សំរោង និងក្រុមការងារ ហើយផ្លូវ១ខ្សែនេះមានការចូលរួមបច្ច័យពីសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងលោកស៊ូ​ ស៊ីវុត្ថា បានជួយជាថ្មក្រាលបាតក្រោមផ្លូវនេះទាំងស្រុងផងដែរ៕

Facebook Comments
Loading...