ករណីហិង្សា ស្នេហាត្រីកោណ ស្រ្តីជើងខ្លាំងម្នាក់ បង្កអោយមន្សចាស់ម្នាក់រងរបួស និងវាយបំផ្លាញទ្រព្យសម្បត្តិ រហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយ

0
167

ភ្នំពេញ ៖ ករណីរឿងរ៉ាវ ស្នេហាត្រីកោណ ធ្វើឲ្យស្រ្តីម្នាក់ មកវាយទាត់ធាក់ទ្វាផ្ទះប្រជាពលរដ្ឋ នឹងស្រែកជេឡូរឡា ទាំងកណ្តាលអធ្រាត្រ បានមួយសន្ទុះ ម្ចាស់ផ្ទះបានបើកទ្វា ចេញមក ស្រ្តី ជើងខ្លាំងដែលជាជនបង្ក បានចូលផ្ទះស្រ្តីរងគ្រោះ ហើយវាយកំទេច បំផ្លេចបំផ្លាញ ទ្រព្យសម្បត្តិ របស់របរនៅក្នុងផ្ទះ រួចចាប់អូរស្រ្តីចំណាស់ម្នាក់ដែរជាម្ចាស់ផ្ទះមកក្រៅរុញឲ្យដួលទៅដី ហើយបានប្រជាពលរដ្ឋ នៅជិតខាងជួយលើក ស្រ្តីវ័យចំណាស់ ដែលជនរងគ្រោះឡើងអង្គុយវិញ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ ផ្លូវលេខ១៣៤ (ច្រកផ្លូវខាងក្រោយជាប់ភោជនីដ្ឋានថ្មដា) ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីបង្កមានឈ្មោះកញ្ញា អាយុជាង៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវលេខ១៣៤ សង្កាត់មនោរម្យខណ្ឌ៧មករា។ ចំណែកជនរងគ្រោះគឺជាស្រ្តីមេម៉ាយ ឈ្មោះ ឡួង កេច អាយុ៧០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។

បើយោងតាម ប្រភពពីកូនស្រ្តីវ័យចំណាំស់ ដែលកំពុង រស់នៅក្រៅប្រទេស បានអោយដឹងថា ៖ រឿងនេះចាំពេលដែលលោក ទៅប្រទេសកម្ពុជាវិញ នឹងរៀបចំ សំណុំឯកសារ ដើម្បីប្តឹង ស្វែងរកដំណោះស្រាយ ជូនម្តាយវ័យចាស់ របស់លោក។

បើទោះបីជា ប្រពន្ធបានប្រើបប្រាស់អំពើហិង្សា ទៅលើស្រ្តីវ័យចំណាស់ខាងលើនោះក៏ដោយ ក៏ប្តីរបស់ជនបង្ក មិនខ្វល់ មិនខ្លាចរអា ច្បាប់នោះទេ ដោយជម្រុញអោយ ទៅប្តឹងដល់ណា ដល់ទៅ គេមិនខ្លាចនោះទេ។ ករណីនេះ ធ្វើអោយ អ្នកភូមិ និងមហាជន ពិតជាហួសចិត្តយ៉ាងខ្លាំង ដែលបុរសរូបនេះ ដើរស្រែក ក្តែងៗ ថា ចំពោះរឿងនេះ គ្មានអ្នកណាធ្វើអីគេបាននោះទេ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីយប់ថ្ងៃកើតហេតុ មកដល់ពេលនេះ ជនរងគ្រោះនៅមិនទាន់មានដំណោះស្រាយ ផ្លូវច្បាប់ណាមួយ នៅឡើយទេ។ ដោយសំណុំរឿងនេះ ស្ថិតនៅក្នុងដៃអាជ្ញធរខណ្ឌ៧មករា ដោយរងចាំ នីតិវិធីបន្ត៕

Facebook Comments
Loading...