បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការទៅផ្ទះបម្រុងបត់ឆ្លងផ្លូវត្រូវរថយន្តសាំយ៉ុង បើកបុ.ករួចកិ.នពីលើចំក្បាល បណ្តាលឲ្យស្លា..ប់ភ្លាមៗ

0
143

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូបម្រុងបត់ឆ្លងផ្លូវត្រូវរថយន្តសាំយ៉ុង បើកមកលឿនបុ.កពេញទំហឹងរួចកិ.នពីលើចំក្បាល បណ្តាលឲ្យស្លា..ប់បា.ត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈអ្នកបើករថយន្តបង្កបានរត់គេខ្លួនបាត់ស្រមោល ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះផល ស៊ីថេន ភេទប្រុសអាយុ៣៤ឆ្នាំ បច្ចុប្បន្ន រស់នៅបន្ទប់ជួលជាមួយប្រពន្ធ មានស្រុកកំណើតនៅស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1CH-7653 ជិះដោយបុរសរងគ្រោះម្នាក់ឯងធ្វើដំណើរចេញពីផ្លូវលំមួយខ្សែ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឡើងផ្លូវបេតុងមួយខ្សែរទៀតស្របពេលមានរថយន្តបង្កម៉ាកសាំយ៉ុងពណ៌សំបកឪឡឹកពាក់ផ្លាកលេខ ភ្នំពេញ 2AE-3364 បើកបរដោយបុរសម្នាក់ទិសដៅពីជើកមកត្បូងក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូបុរសជាជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យដួលរួចកិ.នពីលើបន្ថែមបណ្តាលឲ្យស្លា..ប់នៅនិងកន្លែងភ្លាមៗ ចំណែកឯបុរសជាអ្នកបើករថយន្តបង្កបានបើកទ្វារត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងខាងជំនាញចរាចរណ៍ចុះមកដល់ពិនិត្យនិងវាស់វែង ធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុករង់ចាំឲ្យភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ បន្ទាប់មកសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...