បរទេស ៖ វីដេអូដែលបង្ហោះតាមអ៊ីនធឺណិតកាលពីថ្ងៃចន្ទទី១៦ ខែឧសភា កន្លមកនេះបានបង្ហាញពីការដាក់ពង្រាយមីស៊ីល Iskander ចល័តចំនួន៧គ្រាប់។ ឃ្លីបនេះត្រូវបានគេថតនៅតាមផ្លូវទៅកាន់ទីក្រុង Vyborg ភាគខាងលិចប្រទេសរុស្ស៊ី ជិតព្រំដែនហ្វាំងឡង់។ រឿងនេះបានកើតឡើង បន្ទាប់ពីរដ្ឋ Nordic ប្រកាសពីចេតនាចូលរួមជាមួយអង្គការណាតូ។
ការប៉ុនប៉ងរបស់រដ្ឋាភិបាលទីក្រុង ហែលស៊ិនគី ដើម្បីចូលរួមជាមួយអង្គការ ណាតូ គឺជាទង្វើដែលប្រធានាធិបតីរុស្ស៊ីលោក ពូទីន ប្រឆាំងជាយូរមកហើយ។ ទូរទស្សន៍រដ្ឋរុស្ស៊ីធ្លាប់ផ្សាយថា ទីក្រុងមូស្គូនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅព្រំដែនអឺរ៉ុបរបស់ខ្លួន ប្រសិនបើប្រទេស...