Home ព័ត៌មានកីឡា

ព័ត៌មានកីឡា

Block title

ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង កោតសរសើរ អាជ្ញាធរខណ្ឌដែលដឹកនាំដោយលោកសុខ សម្បត្តិ ចំពោះការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ

ភ្នំពេញ ៖ លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខណ្ឌបឹងកេងកង និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ ពិសេស គឺការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។ ការកោតសរសើររបស់លោកគឹម ឈុនអ៊ូ បែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សាខណ្ឌ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន  លោក សុខ សម្បត្តិ  អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងមន្ត្រីថ្នាក់ខណ្ឌ...

រដ្ឋបាលខណ្ឌបឹងកេងកង ប្រារព្ធពិធីអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប”

ភ្នំពេញ ៖រដ្ឋបាលខណ្ឌបឹងកេងកង បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ិតត សំហេង តំណា​ងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង និងមានការចូលរួមពីឯកឧត្តមក្រុមការងារចុះជួយខណ្ឌ-សង្កាត់ លោក អភិបាលខណ្ឌ លោ​ក-លោកស្រី ជាច្រើនរូបទៀតផងដែរ កាលពីរសៀលថ្ងៃទី០៦ ខែមិនា...

រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំ​គណៈបញ្ជាការ​ឯក​ភាព​ ផ្តោតសំខាន់ក្នុងការ​រៀបចំកម្លាំងទៅចូលរួមអបអរសាទរការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង នា​ព្រឹកថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២២៥នេះ បាន​បើកកិច្ចប្រជុំ​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខណ្ឌ ផ្តោតសំខាន់ក្នុងការ​រៀបចំកម្លាំងទៅចូលរួមអបអរសាទរការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី៨មីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងឱកាសនោះលោក សុខ សម្បត្តិ ប្រធាន​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខណ្ឌ  បានមានប្រសាសន៍​ណែនាំដល់សង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកងដែលបានទទួលផែន​ការហើយត្រូវធ្វើឲ្យបាន នៅចំនួនមនុស្ស យុវជនដែលបានកំណត់ ហើយត្រូវមានសម្លៀកបំពាក់ឲ្យបានសំរម្យ ដោយរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូ។ លោកបន្តថា...

សង្គ្រាមពាក្យសម្តីផ្លោងដាក់គ្នាកាន់តែក្តៅដូចបាយពុះហើយរវាងប៉ឺត សង្ឃឹម និងសាន់គុនខ្មែរ ហើយក៍មានភ្លើងខៀវបណ្តើរៗហើយដែរ

ប្រដាល់ ៖ រវាងអ្នកលេងចិត្តសាស្ត្រប៉ឺត សង្ឃឹម និងកីឡាករគីងកុងពិឃាទសាន់គុនខ្មែរ បានធ្វើសង្គ្រាមពាក្យសម្តីផ្លោងដាក់គ្នាកាន់តែក្តៅដូចបាយពុះហើយ ដែលអ្នកចេះមួយច្រកប្រើកម្លាំងបាយបបួល អ្នកលេងIQខ្ពស់ដូយលេងហ្គង់ចេញម្រាម៣ទឹកក៍បាន៥ទឹកក៍បាន ស្រាប់តែចម្លើយឆ្លើយតបពីអ្នកលេងIQទាំងចិត្តស៊ើងវិញថា មិនបាចរៀបរាប់ច្រើនទេ សម្រាប់ U ឯង Me say ok 24 ម៉ោង ចង់លេងអីក៏បាន បែបណាក៏បាន ! តែបើមិនទាន់ប្រាកដក្នុងចិត្តទេ កុំតបឲ្យបងប្អូនតាមដាន។ បន្ទាប់ពីផ្លោងពាក្យសម្តីដាក់គ្នាទៅវិញទៅមកបែបនេះ មានហ្វេនកីឡាករទាំង២ចូលទៅខមិនផ្សេងៗគ្នាថា...

អបអរកីឡាករឡៅ ចន្ទ្រា ឈ្នះខ្សែក្រេវ៉ាត់ ចូលរួមសោកស្តាយហ្វេនសៃយុគខ្លះចាញ់អស់មាន់ អស់ត្រី និងចាញ់អ្វីដោយសារសម្តីគ្រូមហាដឹងវិភាគខុស

ប្រដាល់ ៖ មួយប្រកួតនេះពិតជាកក្រើកមែនទេនតាំងពីមុនប្រកួតរហូតដល់ចប់ប្រកួតក៍នៅតែមានអ្នកវែកញែកនៅឡើយ ដែលអ្នកខ្លះអបអរកីឡាករឡៅ ចន្ទ្រា ឈ្នះខ្សែក្រេវ៉ាត់ ចូលរួមសោកស្តាយហ្វេនសៃយុគខ្លះចាញ់អស់មាន់ អស់ត្រី និងចាញ់អ្វីៗជាច្រើនទៀត រីឯអ្នកខ្លះទៀតនៅតែរិះគន់ការប្រកួតនេះថាកីឡាករទាំង២នាក់វ៉ៃមួយៗហាក់ខ្លាចគ្នា មិនសាកសមជាគូដណ្តើមខ្សែក្រវ៉ាត់ ចំណែកអ្នកខ្លះថាការប្រកួតប៉ុណ្ណឹងល្មមទទួលយកបានហើយព្រោះកីឡាករថៃសៃយុគ គេចាស់ហើយ ហើយកីឡាករកម្ពុជាឡៅ ចន្ទ្រា វិញសម្រកគីឡូបានមកបែបនេះគឺហ្វេនៗលាន់មាត់ថាហ្វាវពិតជាធ្វើបានដូចការសន្យាមែន។ មុនការប្រកួតរវសងកីឡាករឡៅ ចន្ទ្រា និងកីឡាករសៃយុគ នេះមានការវែកញែកនិងភ្នាលគ្នាជាច្រើនដែលអ្នកខ្លះចាក់មាន់ អ្នកខ្លះចាក់ត្រី និងអ្នកខ្លះចាក់អ្វីៗមានការហ្វេគុយទាវជាហូហែរ ក្នុងនោះមានលោកសាន្ត ប៊ុនធឿន ដែលបានចាក់មាន់ស្រែចំនួន១០ក្បាលបើឡៅ...