ក្លិបបាល់ទាត់ Valenciaបានធ្វើតេស្ដឃើញវិជ្ជមានចំពោះវីរុស Covid-19 មានទាំងក្រុមការងារគ្រូបង្វឹក និងកីឡាករក្នុងក្រុមធំ

0
1302

អេស្ប៉ាញ៖ ក្លិបបាល់ទាត់ Valencia ដែលលេងនៅក្របខណ្ឌ​La Liga បានចេញសេចក្ដីប្រកាសថាមានបុគ្គលិកខ្លួនមួយចំនួនធំទៀតបានធ្វើតេស្ដឃើញវិជ្ជមានចំពោះវីរុស Covid-19 ក្នុងនោះមានទាំងក្រុមការងារគ្រូបង្វឹក និងកីឡាករក្នុងក្រុមធំផងដែរ កាលពីដើមសប្តាហ៍នេះ។

ពួកគេទាំងអស់នោះមិនមានចេញអាការៈអ្វីធ្ងន់ធ្ងរនោះទេ និងកំពុងនៅដាច់ដោយឡែកតាមផ្ទះរៀងៗខ្លួន ដោយអនុវត្តន៍ទៅតាមគោលការណ៍ណែនាំរបស់អ្នកជំនាញសុខាភិបាល និងមានកម្មវិធីហ្វឹកហាត់ផ្ទាល់ខ្លួនផងដែរ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិប Valencia កាលពីល្ងាចច័ន្ទម្សិលមិញ មានកីឡាករក្នុងក្រុមប្រមាណជា៣៥% បានធ្វើតេស្ដឃើញវិជ្ជមានវីរុស Covid-19។ ខណៈកាលពីថ្ងៃអាទិត្យកន្លងទៅ ក្លិបរហស្សនាមប្រជៀវខ្មៅមួយនេះបានប្រកាសអំពីការរកឃើញវិជ្ជមានវីរុស Covid-19 ចំនួន ៥ករណីមកលើកីឡាកររបស់ខ្លួន។

គួរឲ្យដឹងដែរថា គិតមកទល់ពេលនេះ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងជំងឺកូរ៉ូណាប្រភេទថ្មី (Covid-19) ចំនួន ៩,៩៤២នាក់ ក្នុងនោះ ៣៤២នាក់បានស្លាប់បាត់បង់ជីវិត និង ៥៣០នាក់ផ្សេងទៀតត្រូវបានព្យបាលជាសះស្បើយ៕

Facebook Comments
Loading...