បន្ទាប់ពីតៃម៉ូ យកឈ្នះឈុត សេរីវ៉ាន់ថង មានមហាជនជាច្រើនបានផ្គូផ្គងឲ្យជួបកីឡាករកម្ពុជា ជាច្រើនរូប តែលោកគ្រូអេ ភូថង ថាមានតែកីឡាករម្នាក់នេះទេដែលសាកសមនិងតៃម៉ូ

0
276

ប្រដាល់ ៖ បន្ទាប់ពីកីឡាករជើងខ្លាំងជប៉ុនតៃម៉ូ ហាសៃ យកឈ្នះកីឡាករឈុត សេរីវ៉ាន់ថង ជាលើកទី២មក មានមហាជនជាច្រើនបានផ្គូផ្គងឲ្យតៃម៉ូ ជួបកីឡាករខ្លាំងជួមុខកម្ពុជា មានមនុស្សឈើសុខ ធី ហៅកាកា អ្នកលេងចិត្តសាស្ត្រប៉ឺត សង្ឃឹម នាគមាសឃីម បូរ៉ា អ្នកលេងរន្ទះជើងចំរើនគុនខ្មែរ តែលោកគ្រូអេ ភូថង ថាមានតែកីឡាករម្នាក់នេះទេដែលសាកសមប្រកួតនិងតៃម៉ូ ល្អមើល។

ក្រោយតៃម៉ូ បានយកឈ្នះលើឈុត សេរីវ៉ាន់ថង ជាលើកទី២ដណ្តើមបានខ្សែក្រវ៉ាត់មកនេះការប្រកួតទាំងស្រុងត្រូវបានគេមើលឃើញថា វ៉ាន់ថង ចាញ់អស់ចិត្តហើយ ដោយវ៉ាន់ថងមិនមានស្នៀតអ្វីអាចមានប្រៀបជាងកីឡាជប៉ុនរូបនេះទេ គឺហាក់គាំងក្បាច់មិនដូចការប្រកួតរបស់វ៉ាន់ថងពីមុនឡើយ បើទាត់គឺទាត់ច្បាស់ បើម៉ាត់ក៍ម៉ាត់ចំគោលដៅល្អដែរ ដូចនេះបើវ៉ាន់ថងជួបតៃម៉ូជាលើកទី៣ក៍មិនអាចឈ្នះគេបានឡើយ។

ការដែលកីឡាករតៃម៉ូ ហាសៃ យកឈ្នះលើកីឡាករជើងខ្លាំងជួមុខកម្ពុជា ជាបន្តបន្ទាប់មកនេះមានមហាជនជាច្រើនបានផ្គូផ្គង់តៃម៉ូ អោយជួបកីឡាករខ្លាំងជួរមុខកម្ពុជា បន្តទៀតមានមនុស្សឈើសុខ ធី ហៅកាកា អ្នកលេងចិត្តសាស្ត្រប៉ឺត សង្ឃឹម នាគមាសឃីម បូរ៉ា ក្របីព្រៃពេជ្រ សម្បត្តិ អ្នកលេងរន្ទះជើងចំរើនគុនខ្មែរ តែលោកគ្រូអេ ភូថង ថាមានតែកីឡាករម្នាក់នេះទេដែលសាកសមប្រកួតនិងតៃម៉ូ ល្អមើលគឺអ្នកលេងចិត្តសាស្ត្រប៉ឺត សង្ឃឹម បើបានជួបគ្នាមែនដឹងតែកក្រើកនិងល្អមើលជក់ចិត្តមិនខាន។

បានឃើញមហាជនជាច្រើផ្គូផ្គងឲ្យជួបតៃម៉ូបែបនេះ កីឡាករសុខ ធី បានបង្ហោះសារនៅលើបណ្តាញសង្គមដោយសសេរថា បាទជំរាបសួរបាទខ្ញុំឃើញបងប្អូនអ្នកស្នេហាកូនខ្មែរចង់ឱ្យខ្ញុំ ជាប់តែមកសម្រាប់ខ្លួនខ្ញុំអត់មានបញ្ហាទេឲ្យតែអ្នករៀបចំឬកម្មវិធីរៀបចំ ឲ្យខ្ញុំស្វាគមន៍ 24 ម៉ោង។ ក្នុងនោះផងដែរក៍មានអ្នកចូលទៅខមិនថា មានតែសុខ ធី ទេទើបអាចលេងបាន ជាមួយនឹងទម្រងវាយរបស់ តៃម៉ូ ដែលជាកីឡាករវាយឆ្លាតមានទាំងកញ្ចប់មកតែម្តង(ចេញ+ចូល រហ័ស កម្លាំងល្អ គុនភាពនៅក្នុងការវៃចេញច្បាស់ ទម្ងនដៃធ្ងន់គួរសម អ្វីដែលពិសេសគឺ ស្នៀតក្បាច់ កែងបក មច្ឆាបក់កន្ទុយរបស់គេ។ ចំណែកអ្នកខ្លះថា បើផ្តល់ឱកាសឲ្យសុខ ធី ល្អអាចប៉ះបាន ព្រោះសុខ ធី គេរឹងហើយមិនងាយសន្លប់ បិទល្អ ហើយសងវិញក៍ល្អដែរ មានផ្លែលសម្លាប់ ហើយសុខធី អត់ស្ទើរចិត្តទេ ដាក់សុខ ធី ទៅដឹងតែកក្រើកហើយ។

រីឯអ្នកខ្លះថា សុខ ធី វ៉ៃអោយតែឈ្នះវ៉ាន់ថង ឬពេជ្រ សម្បត្តិ សិនទៅចាំយកទៅវ៉ៃជាមួយតៃម៉ូ ព្រោះសុខធីចិត្តមិនមុតវ៉ៃយឺតលំៗ វ៉ៃរាប់ឆ្នាំហើយឃើញមិនល្អលើសមុនទេហើយចិត្តក៏មិនសឿងដូចសម្បត្តិ ឬវ៉ាន់ថងនោះដែរ ម្យ៉ាងវិញទៀតតៃម៉ូជាកីឡាករចេញចូលលឿនធ្ងន់ បើចង់ជួបៗបាន តែ១០០%ចាញ់តៃម៉ូហើយ។ ចុះបងប្អូនយលយ៉ាងណាដែរការផ្គូផ្គង់របស់មហាជនឲ្យជួបតៃម៉ូ និងការផ្គូផ្គង់របស់លោកគ្រូអេភូថង សូមចូលរួមcomment និងShare តាមការគួរ៕

Facebook Comments
Loading...