លោកសុខ សម្បត្តិ ជំរុញឲ្យអជ្ញាធរខណ្ឌ សង្កាត់រក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ពិសេនាថ្ងៃទិវានៃក្តីស្រលាញ់

0
272

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកសុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវអនុវត្តអោយបានម៉ឺងមាត់ម៉ត់ចត់ ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពិសេសនៅគ្រប់កន្លែងសប្បាយភាពទាំងអស់នៅក្នុងខណ្ឌបឹងកេងកង ទាំងមូលពិសេសនាថ្ងៃទី១៤កុម្ភៈនេះ គឺជាទិវានៃក្តីស្រលាញ់ តែម្តង។

លោកសុខ សម្បត្តិ បានមានប្រសាសន៍ទៀតថា អាជ្ញាធរខណ្ឌ និងសង្កាត់ទាំង៧ត្រូវសហការជាមួយអាជ្ញាធរខណ្ឌ និងសង្កាត់ ជាប់ព្រំប្រទល់ជាមួយគ្នាឱ្យបានប្រទាក់ក្រឡាគ្នា ដើម្បីទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឲ្យបាន ហើយត្រូវយកចិត្តដាក់ឲ្យបាន ម៉ឹងមាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ដោយត្រូវណែនាំរហូតដល់ភូមិ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានក្រុមក្មេងទំនើងបង្កភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម ពិសេសក្នុងថ្ងៃ១៤កុម្ភៈគឺជាទិវានៃក្តីស្រលាញ់ នេះកុំឲ្យខ្លាចជាថ្ងៃបុណ្យអ្វីផ្សេង។ បើយើងសហការគ្នាល្អហើយការទប់ស្កាត់ក្មេងទំនើង និងបានរលូន ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៏ក៏ថយចុះ បទល្មើសផ្សេងៗក៏ថយចុះផងដែរ។ ក្នុងនោះផងដែរ លោកប្រធានគណបញ្ជាកឯកភាពខណ្ឌ ក៏បានណែនាំឲ្យអភិបាលរងខណ្ឌត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូអ្នកគ្រូដើម្បីអាជ្ញាធរយើងចូល ទៅឆែកតាមម៉ូតូសិស្សតាមអនុវិទ្យាល័យ និងវិទ្យាល័យនៅពេលយកម៉ូតូមកផ្ញើរបើមានការសង្ស័យចំពោះសិស្សទំនើងតាមគ្រឹះស្ថានទាំង រដ្ឋនិងឯកជន ដែលអាចមានលទ្ធភាពលាក់ទុកអាវុធ ដែលអាចបង្កជារបួសស្នាម ដូចជាដាវ សាម៉ូរៃជាដើម នោះគឺយើងអនុវត្តការទប់ស្កាត់ឲ្យបានទាន់ពេលហើយងត្រូវធ្វើជាប្រចាំតែម្តង។

បន្ថែមពីនះ លោក សុខ សម្បត្តិ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេស ដែលកំពុងស្នាក់នៅតាមខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ដោយចាំបាច់ត្រូវសហការជាមួយម្ចាស់ទីតាំងអាជីវកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ កំណត់បានថា ជនបរទេសទាំងនោះ ជាបុគ្គលចូលមកកម្ពុជាស្របច្បាប់ ជៀសវៀងក្រុមឧក្រិដ្ឋជនខ្លះបានយកកម្ពុជាជាទីកន្លែងជ្រកកោន ហើយប្រព្រឹត្តិសកម្មភាពបទល្មើសធំៗដូចជា ការជួញដូរគ្រឿងញៀនឆ្លងកាត់ប្រទេស , អំពើចាប់ជំរិតទារប្រាក់ និងការប៉ងបង្កភារវកម្មផ្សេងៗជាដើម .ល .។

ជាចុងក្រោយលោកសុខ សម្បត្តិ បានបញ្ជាក់ថា ពិតណាស់ថា បច្ចុប្បន្ននេះប្រទេសជាតិបានជួបនូវសុខសន្តិភាពក៏ពិតមែន ក៏ប៉ុន្តែអាជ្ញាធរក៏មិនត្រូវបណ្តែតបណ្តោយមិនខ្វាយខ្វល់លើការងារន្តិសុខនោះទេ ព្រោះអំពើអសន្តិសុខនានាអាចកើតមានបានគ្រប់ពេលវេលា ដែលបង្កឡើងដោយក្រុមជនមានចេតនាបង្កភាពវឹកវរដល់សង្គមជាតិ។ ក្នុងនោះលោកអភិបាលខណ្ឌបានណែនាំ ឱ្យមន្ត្រីក្រោមឱ្យវាទ បន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ,ល្បែងស៊ីសង , បញ្ហាគ្រឿងញៀន និងបង្កើនការចេញល្បាតពួកស្ទាក់នៅក្នុងដែនដីរបស់ខ្លួនឱ្យបានខ្លាំងខ្លាបន្ថែមទៀត ដើម្បីត្រៀមបង្ក្រាបចំពោះសភាពការណ៍ លួច , ឆក់ ឬប្លន់ជាដើម ដែលសកម្មភាពទាំងនេះអាចកើតមានឡើងបានគ្រប់ពេល នៅរាល់ពេលដែលជនសង្ស័យមានឱកាសអាចប្រព្រឹត្តិសកម្មភាពបាននោះ៕  

Facebook Comments
Loading...