សួន ចាន់នី ឡើងតតាំងនិង Yorth Vandy ខណៈពុយ វណ្ណៈ សាកស្នៀតគុនជាមួយ Kolap Dam

0
1175

ភ្នំពេញ ៖ កីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ឡើង​តតាំ​ងនិងកីឡាករឡាវថៃ Yorth Vandy ខណៈកីឡាករជើងខ្លាំងពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ត្រូវជួបជាមួយកីឡាករថៃKolap Dam ក្នុង​លក្ខណៈមិត្តភាពអន្តរៈ​ជាតិ​ លើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃអា​ទិត្យ​ទី២២ ខែមីនា ឆ្នាំ២០២០នេះ។

អ្នកនិយមតាមដានប្រដាល់អះអាងថា ពិតជាផ្លែកហើយដែលកីឡាករសួន ចាន់នី ឡើងមកវាយទម្ងន់៦៣.៥គីឡូក្រាម ដែលត្រូវជួបជាមួយកីឡាករថៃ Yorth Vandy ព្រោះជាច្រើនឆ្នាំមកហើយគីឡូសួន ចាន់នី គេប្រកួតតែទម្ងន់៦០គីឡូក្រាមប៉ុណ្ណោះ តែលើកនេះអាចតគីឡូអោយគេហើយមើលទៅ បើកីឡាករកម្ពុជាវាយឈ្នះអាចមកពីកីឡាករថៃមានវិជ្ជាគុនល្មមៗប៉ុណ្ណោះ គឺមិនខ្លាំងប៉ុន្មានឡើយ។

កីឡាករកម្ពុជាសួន ចាន់នី កាលប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ពេល​ឡើងប្រកួត​ម្តងៗមិនថាតែប្រកួតដណ្តើមខ្សែក្រវ៉ាត់ឫ ប្រកួតលក្ខណមិត្ត​ភាព​ទេ​គឺ តែង​តែ ប្រកួត​មិន​លាក់​កម្លាំងនោះឡើយ។​ ស្របគ្នា​ដែលកីឡាករសួន ចាន់នី ​ឡើ​ង​រេញ​ពេល​ណា​ក៏បាន​បង្ហាញ​ភាព​ខ្លាំង​ហើយ​ដណ្ដើ​ម​បាន​ជ័យជម្នះលើ គូប្រកួតជាច្រើន​ផងនោះ ទើប​កាន់តែ​ធ្វើ​ឲ្យ​កីឡាកររូប​នេះ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកខ្លាំងស្រករក្រោយជា​ច្រើនផងដែរ​។ អ្នក​ប្រដាល់​មានដៃវែងជើងវែងសួន ចាន់នី ជាអ្នក​ប្រដាល់ជើងខ្លាំង​ទម្ងន់​មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​ច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។ ចាំមើលកីឡាករសួន ចាន់នី ជា​អ្នកឈ្នះឬកីឡាករថៃ Yorth Vandy?។

ដោយឡែកកីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃ Kolap Dam ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម កីឡាករថៃម្នាក់នេះគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង ដែលធ្លាប់មកប្រកួតនៅកម្ពុជា ជាច្រើនលើកមានឈ្នះចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា។

រីឯ​កី​ឡាករពុយ វណ្ណៈ គេជាកីឡាករដែលមានស្នៀតប្រយុត្តិល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងជង្គង់តែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយ​ធ្ងន់ថែមទៀត។ ការដើរចូលវាយកំញើញគូប្រកួតជាទិចនិចរបស់គេ ដែលធ្លាប់វាយសំឡុតគូប្រកួតបានយកឈ្នះជាញឹកញ៉ាប់ តែយ៉ាងណាបើគូប្រកួតដឹងពីចំណុយខ្សោយទាំងនេះហើយច្បាស់ជាយ៉ាប់របស់គេវិញមិនខាន។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះឬកីឡាករថៃ Kolap Dam?៕

Facebook Comments
Loading...