ឈុត សេរីវ៉ាន់ថង និងឡុង ជិន ជួបកីឡាករថៃ ក្នុងវគ្គជម្រុះដណ្តើមជើងឯក

0
1086

ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង កៀកស្មារនិងកីឡាករឡុង ជិន អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធ ជួបកីឡាករថៃទួនបេ និងកីឡាករប្រាបផៃរី ក្នុងវគ្គជម្រុះដណ្តើមជើងឯក នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២០នេះ។

កីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករថៃទួនបេ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីធ្លាប់ជួបគ្នាម្តងហើយនាពេលកន្លងមក ដែលកីឡាករកម្ពុជាយកឈ្នះដោយពិន្ទុ កីឡាករថៃទួនបេ គេធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ ដោយធ្លាប់បានឈ្នះខ្សែក្រវាត់ពីប្រទេសកម្ពុជា ទៀតផងស្នៀតខ្លាំងរបស់គេកណ្តាប់ដៃ កែង និងជើងទាត់។

កីឡាករឈុត សេរីវ៉ាន់ថង គេជាកីឡាករជើងថ្មីមែនតែគេចេះក្បាច់គ្រប់ស្នៀត ទាំងស្នៀតកណ្តាប់ដៃ កែង ជើងទាត់ និងជង្គង់ គេអាចប្រើបានទាំងអស់ ហើយខ្លាំងទៀតផង ជាមួយនិងមានកម្លាំងស៊ុហ្វខ្លាំងផងនោះ ការប្រកួតកន្លងមកបានធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកចុះចាញ់ជាបន្តបន្ទាប់។ ​រវាងកីឡាករទាំង២នាក់​នេះត្រូវបានអ្នកវិភាគប្រដាល់ក្នុងស្រុកអះអាងថា កីឡាករកមញពុជាមានភាគរយឈ្នះច្រើនជាងកីឡាករថៃ ព្រោះកីឡាករកម្ពុជា ជាអ្នកប្រដាល់​ជើង​ថ្មីដែលកំពុងតែឡើងកូដ ចំណែកកីឡាករថៃជាអ្នកប្រដាល់ជើងចាស់ តែអាចចាញ់កម្លាំងស៊ុហ្វ កីឡាករស្រករក្រោយ។ ចាំមើលរវាងកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង និងកីឡាករថៃជើងចាស់ ទួនបេ នណាជាអ្នកឈ្នះបានឡើងទៅវគ្គបន្ត?។

ដោយឡែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃប្រាបផៃរី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ស្នៀតខ្លាំងរបស់កីឡាករថៃភាគច្រើនពូកែខាងជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ ចំណែកកីឡាករឡុង ជិន បច្ចប្បន្នគេកំពុងតែឡើងកូដផងដែរ ដោយធ្លាប់ជួបជាមួយកីឡាករបរទេសជាច្រើននាក់ក្នុងនោះឈ្នះច្រើនជាងចាញ់ ក៍ព្រោះតែគេជា​អ្នក​ប្រដាល់​វ័យក្មេង​​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​លឿន និង​រហ័ស ​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន ​និង​មាន​ផ្លែ​ល្អ​ថែមទៀត។

កីឡាករកម្ពុជាឡុង ជិន ត្រូវបានអ្នកតាមដានប្រដាល់លើកឡើងថា គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ ដែល​ជា​ជើង​ខ្លាំងៗ​ច្រើន​នាក់​ហើយ ពិសេស​គេ​ធ្លាប់​ឈ្នះ ​បឺត សង្ឃឹម ហ៊ែ​ល វ៉ា​ម៉ន រដ្ឋា​ ជាដើម។ ដូច្នេះក្នុងការប្រកួត​នេះ ឡុង ជិន ច្បាស់ជាឈ្នះលើកីឡាករថៃបា្របផៃរី ជាក់​ជាមិនខាន៕

Facebook Comments
Loading...