មានមួយខុសគេCafu ​ថា​សមត្ថភាព​បច្ចេកទេស​គឺ Neymar ល្អជាង Messi

0
1322

កីឡាបរទេស ៖ មានមួយខុសគេអតីតកីឡាករ​ល្បី​ឈ្មោះ​របស់​ប្រេស៊ីលCafu បាន​និយាយ​ថា ​សូម្បី​តែ Lionel Messi ​ក៏​នៅ​ក្រោយ Neymar ​ដែរ​ចំពោះ​សមត្ថភាព​បច្ចេកទេស​គឺ Neymar ​លេខ​១​នៅ​លើ​លោក​នេះ។

កីឡាករNeymar ​តាំង​ពី​ក្មេង​មក ​មាន​បច្ចេកទេស​លេង​និង​ញ៉ាក់​បាល់​ល្អ​មែនទែន ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ច្រើន។ ជាក់​ស្ដែង ​កត្តា​លេង​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​ក្រុម PSG ​ហាន​ទិញ​រូបគេ​មក​ពី​ក្រុម Barcelona ​ដល់​ទោ​ជាង​២០០​លាន​ដុល្លារ​ឯ​ណោះ។

​​ការ​ចូល​លេង​របស់​គេកន្លងមក សឹង​តែ​គ្រប់​ប្រកួត​គឺ​ពិត​ជា​ល្អ​មើល​មែនទែន។ ​ចំពោះ​សមត្ថភាព​នេះ​ហើយបាន​ជា​ Cafu ​ដែល​ជា​រាម​ច្បង​របស់ Neymar ​បាន​និយាយ​ថា​៖ “បច្ចេកទេស គឺ Neymar ​លេខ​១​នៅ​លើ​លោក​នេះ​។ ​គិត​ដល់​ពេល​នេះ ​គឺ​គ្មាន​នរណា​ម្នាក់​អាច​លេង​បាន​ល្អ​ដូច Neymar ​នោះ​ទេ​សួម្បី​តែ Messi​”៕

Facebook Comments
Loading...