មឿង សុខហ៊ុច ត្រូវគេផ្គូរផ្គងឲ្យជួបឡុង សំណាង ខណៈគឺម វាសនា ឡើងសាកកណ្តាប់ដៃជាមួយឆៃ សារ៉ា

0
1065

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោធិ​សែន​ជ័យកីឡា ត្រូវគេផ្គូរផ្គងឲ្យជួបសាកកណ្តាប់ដៃជាមួយកីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា​ ខណៈកីឡាករគឹម វាសនា អ្នកប្រដាល់នៃក្លិបកងពលពិសេសទ័ពឆ៧ត្រយោង៩១១ ឡើងជួបកីឡាករឆៃ សារ៉ា អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសៅរ៍ទី០៤ ខែមេសា ឆ្នាំ២០២០នេះ។

គូប្រកួតដែលអាចឲ្យអ្នកទស្សនាតាមគេហដ្ឋានជក់ចិត្តនោះ គឺរវាងកីឡាករមឿង សុខហ៊ុយ និងឡុង សំណាង ​ក្នុងប្រភេទទ​ម្ងន់៦៣.៥គីឡូ​ក្រាម។​ មួយ​រយៈចុងក្រោយនេះមឿង សុខ ហ៊ុចត្រូវ​បានគេមើលឃើញថា ដើរលុកលុយ​រករឿង​តាមបណ្តាសង្វៀនទួរទស្សន៍រៀងរាល់សប្តាហ៍តែម្តង ជាមួយ​កីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរឈ្នះច្រើនជាងចាញ់។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំ​ណុច​ខ្សោយទាំងនេះ។

ចំណែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះ​ប្រើក្បាច់គ្រប់​ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃកែង និងជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំង​ស៊ុហ្វ​ដ៍ខ្លាំងរ​បស់គេ​ផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់​ជាបន្ត​បន្ទាប់។ ចាំមើលរវាងឡុង សំណាង និងមឿង សុខហុច នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករគឺម វាសនា ត្រូវជួបជាមួយកីឡាករឆៃ សារ៉ា ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក គឹម វាសនា ឥឡូវ​គេ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ​ក្នុង​ប្រភេទ​ទម្ងន់​៦៧ ​គីឡូក្រាម​នេះផងដែរ។ ​ក្រោយ​ពេលឆ្លងកាត់​ការប្រកួត​ជាមួយ​ថៃ​ជាច្រើនលើក​កន្លងមក​នោះ បានធ្វើ​ឲ្យ​គេមានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺគ្មាន​ញញើត​ខ្លាចរអា​អ្វី​បន្តិច​ឡើយ។ ការប្រកួតរបស់គឹម វាសនា កន្លងមកគេមាន​កណ្តាប់ដៃ​ល្អ វាយ​ចេញ​ចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀតផងដែរ។

រីឯកីឡាករឆៃ សារ៉ា ជាអ្នកប្រដាល់ស្រករក្រោយទេ តែការប្រកួតកន្លងមកស្នៀតកែង និង​ជង្គង់​របស់ឆៃ សារ៉ា ដែលវាយចេញប្រយោលក៍​បាន​ចូល​គៀកក៍បាននោះ បានធ្វើឲ្យគូរ​ប្រ​កួតរ​ប​ស់​ខ្លួន ពិបាក​ទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួល គូរ​ប្រកួតដ៍អស្ចារ្យទៀតផង។ ចំណែកឯ​ស្នៀ​ត​ជើង​ទាត់របស់​ឆៃ សារ៉ា ក៍ល្អ​ហើយ​ខ្លាំង​ណាស់​ដែរ។ ប៉ុន្តែ​យ៉ាងណា កីឡាករឆៃ សារ៉ា ក៏​មាន​ចំ​ណុច​ខ្សោយខ្លះ​ដែរ គឺត្រង់​គេ​វាយ​ចេញ​រាង​យឺតបន្តិចប៉ុណ្ណោះ។ ចាំមើលកីឡាករឆៃ សារ៉ា ជាអ្នកឈ្នះឫកីឡាករគឺម វាសនា?៕

Facebook Comments
Loading...