សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ចែកអំណោយដល់ប្រជាពលរដ្ឋទីទាល់ក្រមកពី៤ភូមិក្នុងសង្កាត់សំរោង

0
5162

ភ្នំពេញ ៖ ប្រជាពលរដ្ឋទីទាលក្រចំនួន៦២គ្រួសារ នៅក្នុងភូមិ៤របស់​សង្កាត់​សំ​រោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ ​បានទទួលអំ​ណោយ សម្ភារៈ​ឧបភោគ​ប​រិ​ភោគនិងថវិការពីសម្តេចព្រះវនរ័តកិត្តិបណ្ឌិ​ត​ណយ ច្រឹក សង្ឃនាយករងទី២នៃ​ព្រះរាជាណាចក្រកម្ពុជា រួមទាំងលោកឧត្តមសេនីយឯក យូ សិរីវុឌ្ឍ និងព្រះញាណវង្សអូ សុខអេង ព្រះចៅអ​ធិការវត្តសុវណ្ណរាសីរតនសរាម កាលពីថ្ងៃទី០១ ខែ​​មេសា ឆ្នាំ២០២០​នេះ។

ដោយមើលឃើញពីការកង្វះខាត ក្នុងជីវភាពប្រ​ចាំ​ថ្ងៃរបស់ប្រជាពលរដ្ឋទីទាល់ក្រក្នុងសង្កាត់​សំ​រោង​​ដែលមានភូមិសំរោងត្បូង ភូមិសំ​រោង​កណ្តាល ភូមិសំរោងជើង និង​ភូមិ​គ្រួស សម្តេចព្រះវនរ័តកិត្តិណយ ច្រឹក និងរួមទាំងលោកឧត្តមសេនីយឯកយូ សិរីវុឌ្ឍ និងព្រះតេជគុណវិសុទ្ធិវង្សអូ សុខអេង បានចែក​អំ​ណោយ​ជាបច្ច័យក្នុងម្នាក់ៗទទួលបានចំនួន១០ម៉ឺនរៀល អង្ក២៥គីឡូក្រាម រណ្តាប់ផ្ទះបាយមួយឈុតធំ ព្រមទាំង​សម្ភារៈនិង​ឧបភោប​ប​រិ​ភោគជាច្រើនទៀតផងដែរ។

ក្នុងឱកាសនោះលោកឧត្តមសេនីយឯកយូ សិរីវុឌ្ឍ បានលើកឡើងថា លោក​សប្បា​យ​ចិត្ត​ដែល​បាន​នាំ​យក​អំណោយ មក​ចែក​ជូន​ប្រ​ជាពលរដ្ឋទីទាល់ក្រក្នុងសង្កាត់​សំ​​​រោងនាពេលនេះ។​ លោកបន្តថា ថ្វីត្បិតតែអំណោយទាំងនេះវាតិចតួចមែន​ប៉ុន្តែ​វាចំបាច់​ណា​ស់​​ស​ម្រា​ប់បង​ប្អូន​ប្រើប្រាស់ ជារៀងរាល់ថ្ងៃហើយក៍អាចសម្រាលការទុកលំបាករបស់បងប្អូនបានមួយ​គ្រា​ផង​ដែរ​។ ជាងនេះទៅទៀតលោកបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តាភូមិទាំងអស់ បើមានបងប្អូនមកពីក្រៅប្រទេសត្រូវដាក់ខ្លួនដោយឡែករយៈពេល១៤ថ្ងៃសិនដើម្បីការពារពីជម្ងឺកូវីដ១៩ដែលពិភពលោកកំពុងតែព្រួយបារម្មណ៍ជាខ្លាំងនោះ ហើយសូមបងប្អូនប្រជាពលរដ្ឋហូបស្អាត រស់នៅស្អាត ពិសេសសំអាតអនាម័យលាងដៃឲ្យបានញឹកញាប់ ដោយអនុវត្តខ្លួនតាមការណែនាំរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល អោយបានម៉ឺងម៉ាត់និងជាប្រចាំ។

ដោយឡែកសម្តេចព្រះវនរ័តណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រ​កម្ពុជា និងជាព្រះចៅះធិការវត្តច័ន្ទបុរីវង្ស បានមានសង្ឃដិការថា ​បច្ចប្បន្នអាណាចក្រនិងពុទ្ធចក្រកឺដើទន្ទឹមគ្នា ហើយនេះជាការចូលរួម​ចំ​ណែក​របស់សប្បុរសជន ក្នុង​ការជួយសម្រាលទុក្ខលំបាក និងដើម្បីឈានទៅ​លប់បំបាត់ភាពក្រីក្រជាមួយអា​ជ្ញាធរ​មូលដ្ឋាន ក្នុងខណ្ឌព្រែកព្នៅ​យើងនេះ។

សម្តេចមានសង្ឃដិការបន្តថា នេះជាទានប្រកបដោយទឹកចិត្តដ៍បរិសុទ្ធ របស់ព្រះសង្ឃ និងលោក​អ្នកសប្បុ​រស​ជននាពេលនេះ ហើយរបស់របរនិងបច្ច័យនាពេលនេះ​ វាតិចតួចហើយមិនអាច​ប្រើបាន​យូរអង្វែងមែន ប៉ុន្តែវាអាចសម្រាលពីទុកលំបាកបានខ្លះៗដែរ ហើយព្រះអង្គបានចាត់ទុកថា នេះគឺជា​ការ​រួម​ចំ​ណែកលប់បំបាត់ភាពក្រីក្រក្នុងមូលដ្ឋាន ស្រប​នឹងការអភិវ​ឌ្ឍន៍រីក​ចម្រើន​នៅទូ​ទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេច​តេជោ នាយករ​ដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា៕

Facebook Comments
Loading...