មិន​អាច​បិទ​បញ្ចប់​ទាន់​ពេល​វេលា​ទេ​នោះទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អឺរ៉ុប ​អាច​នឹង​បើក​រហូត​ដល់​ខែ​មករា​ឆ្នាំ​២០២១​តែ​ម្ដង

0
1383

កីឡាបរទេស ៖ ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អឺរ៉ុប ​អាច​នឹង​បើក​រហូត​ដល់​ខែ​មករា​ឆ្នាំ​២០២១​តែ​ម្ដង ​ប្រសិន​ណា​បើ​លីគ​រដូវ​កាល​នេះ ​មិន​អាច​បិទ​បញ្ចប់​ទាន់​ពេល​វេលា​ទេ​នោះ​លើស​ពី​នេះ​ទៅ​ទៀត ​ក្លឹប​ធំ​ៗ​ក៏​បាន​ស្នើ FIFA ​ឱ្យ​ដក​ច្បាប់​កំណត់​ការ​ចំណាយ​របស់​ក្លឹប​ផង​ដែរ ​ដើម្បី​ឱ្យ​ពួកគេ​អាច​ចំណាយ​លក់​ដូរ​កីឡាករ​បាន​ច្រើន ​និង​បាន​ជួយ​គ្នា​ដើម្បី​លំនឹង​ក្លឹប​នីមួយ​ៗ។

​ក្របខណ្ឌ​ទាំង​អស់​នៅ​អឺរ៉ុប ​មិន​ទាន់​អាច​ដំណើរ​ការ​វិញ​ទេ ​ហើយ​ក៏​មិន​ទាន់​កំណត់​ពេល​ត្រឹមត្រូវ​ដើម្បី​បើក​វិញ​ដែរ ​ព្រោះ​ប្រទេស​ទាំង​អស់​កំពុង​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ Covid-19 ​កាន់​តែ​ច្រើន​ឡើង។ កត្ដា​មិន​ដឹង​ថ្ងៃ​ត្រលប់ ​ឬ​បិទ​រដូវ​កាល​នេះ​ហើយ ​ទើប​បាន​ជា​ក្លឹប​ទាំង​អស់​បាន​ស្នើ​ច្បាប់​របស់ FIFA ​ដើម្បី​ឱ្យ​មាន​ការ​បើក​រដូវ​កាល​ដោះដូរ​កីឡាករ​ដល់​ខែ​មករា​ឆ្នាំ​២០២១​តែ​ម្ដង​។

ការ​ធ្វើ​បែប​នេះ ដើម្បី​ធានា​ឱ្យ​បាន ​ការ​ដោះដូរ​កីឡាករ​កើត​មាន​ត្រៀម​រដូវ​កាល​ថ្មី​ខាង​មុខ។លើស​ពី​នេះ​ទៅ​ទៀត ​ក្លឹប​ធំ​ៗ​ក៏​បាន​ស្នើ FIFA ​ឱ្យ​ដក​ច្បាប់​កំណត់​ការ​ចំណាយ​របស់​ក្លឹប​ផង​ដែរ ​ដើម្បី​ឱ្យ​ពួកគេ​អាច​ចំណាយ​លក់​ដូរ​កីឡាករ​បាន​ច្រើន ​និង​បាន​ជួយ​គ្នា​ដើម្បី​លំនឹង​ក្លឹប​នីមួយ​ៗ។ យ៉ាង​ណាមិញ​មិន​ទាន់​មាន​ការ​បញ្ជាក់​ចំពោះ​ការ​ស្នើ​វិធានការ​ខាង​លើ​នេះ​នៅ​ឡើយ​ទេ៕

Facebook Comments
Loading...