Home កំសាន្ត-ប្លែកៗ

កំសាន្ត-ប្លែកៗ

Block title

លី តឿន អ្នកប្រដាល់ដ៏កម្សត់ម្នាក់ ថ្ងូរដាច់បាយគួរអោយអាណិតបំផុត! ស្របពេលប្រពន្ធទើបសម្រាលកូនភ្លោះ

ភ្នំពេញ ៖ លី តឿន អ្នកប្រដាល់ដ៏កម្សត់ម្នាក់ ថ្ងូរប្រាប់ប្រធានក្លិប និងប្រាប់កីឡាករដូចគ្នាថា លោកដាច់បាយគួរអោយអាណិតបំផុត! ស្របពេលប្រពន្ធទើបសម្រាលកូនភ្លោះ ហើយឱកាសបានប្រកួតម្ដងម្កាលប៉ុណ្ណោះ អំឡុងពេលកូវីដផ្ទុះខ្លាំង គឺការចំណាយនៅតែខ្ពស់ តែចំណូលធ្លាក់ចុះខ្លាំង។ កីឡាករលី តឿន ប្រឹងឡើងលើសង្វៀនប្រដាល់ ដើម្បីបានប្រាក់បន្តិចបន្តួចគ្រាន់គ្រប់គ្រងជីវភាពគ្រួសារ ដែលការលំបាកនេះគ្មាននរណាដឹងក្រៅពីរូបលោកនិងក្រុមគ្រួសារនោះឡើយ។ បើទោះជាដឹងថា មិនមេនពេរលគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់ដោយសារប្រពន្ធកូនខ្ចីក៍ដោយ ក៍កីឡាកររូបនេះប្រឹងឡើងប្រកួតបើទោះជាដឹងមិនឈ្នះគេក៍ដោយក៍សុខចិត្តឡើងសង្វៀនរងនូវកណ្តាប់ដៃ និងការទាត់ពីកីឡាករផ្សេង យ៉ាងក្រំខ្លួនយកប្រាក់បន្តិចបន្តួចមកផ្គុតផ្គង់គ្រួសារដែរ។ សូមបញ្ជាក់ថា, វត្តមានបង្ហាញខ្លួននៅក្នុងការប្រកួតកាលពីសប្តាហ៍មុន នៅទូរទស្សន៍បាយ័ន...

លោក សុខ សម្បត្តិ ចុះពិនិត្យការជួស​ជុលចាក់បេតុងពង្រីកផ្លូវលេខ​១៥១ ដែលមានប្រវែងប្រមាណ២ពាន់ម៉ែត្រ​

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោកសុខ សម្បត្តិ អភិបាលនៃគណៈ​អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រី​របស់​សា​លាខណ្ឌព្រែកព្នៅ ចុះពិនិត្យការជួស​ជុលចាក់បេតុងពង្រីកផ្លូវលេខ​១៥១ ចាប់ពីក្លោងទ្វារវត្តប្រាសាទ ដែលមានប្រវែងប្រមាណ២ពាន់ម៉ែត្រ​ ទទឹង១២ម៉ែត្រ ជាថវិការរបស់សាលារាជធានីភ្នំពេញ។​ ក្នុងឱកាសនោះ លោកសុខ សម្បត្តិ បានផ្តាំផ្ញើ​ទៅដល់កងកម្លាំង​មានសមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ត្រូវជួយសម្រួលចរាចរណ៍ ក្នុងពេលជួសជុលផ្លូវនេះដើម្បីកុំឲ្យ​មានការកកស្ទះដល់​អ្នកធ្វើ​ដំណើរឆ្លងកាត់ទៅមក ព្រោះផ្លូវលេខ១៥១​នេះ​មាន​សារៈសំខាន់ណាស់ ដោយសារប្រជាពលរដ្ឋដែលរស់នៅតាមតំបន់​មួយចំនួនក្នុងខណ្ឌ​ព្រែក​ព្នៅ​ ក៍ដូចជាមកពីបណ្តាខណ្ឌដទៃទៀតក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលតែងតែឆ្លង​កាត់ដឹកកសិផល​ទៅ​មកតាមផ្លូវនេះរៀងរាល់ថ្ងៃ។ ម៉្យាងវិញទៀតផ្លូវលេខ១៥១នេះតែងតែមានក្រុមអ្នកទេសចរណ​បរ​ទេស ភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់ទៅលេងនៅរមណីយដ្ឋាននានា...

បុរសម្នាក់ដែលបានជិះម៉ូតូរ៉ឺម៉កមកលោតពីលើស្ពានដើម្បីសម្លាប់ខ្លួនកាលពី៤ថ្ងៃមុន ពេលនេះឃើញសពអណ្តែតជាប់និងកំប៉្លោក

ភ្នំពេញ ៖ សពបុរសម្នាក់ដែលបានជិះម៉ូតូរ៉ឺម៉កមកលោតសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារកាលពី៤ថ្ងៃមុននោះបានអណ្តែតហើយ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច តាមដងទន្លេសាបនៅចំណុចភូមិព្រែកតាសេក ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពបុរសរូបនោះត្រូវបានគេស្គាល់ថាឈ្មោះ ងួន កក្កដា អាយុ២៩ឆ្នាំមុខកម្មករដឹកជញ្ជូន មានលំនៅនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ បើតាមកសម្តីរបស់ក្រុមគ្រួសារសពបានអោយដឹងថា បុរសរូបនោះមានជំងឺសសៃប្រសាទរយះពេល២ឆ្នាំមកហើយ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ជនរងគ្រោះបានបើករ៉ឺម៉កដោយប្រាប់ថាមកទិញខោអាវក៏បាត់រហូតមកទើបដឹងថាមកលោតទឹកសម្លាប់ខ្លួន។ឮប្រជាពលរដ្ឋបានឲ្យដឹងថាសពយុវជនរូបនោះបានអណ្តែតតាំងពីយប់ថ្ងៃទី២០ខែកក្កដាតែរសាត់តាមខ្យល់និងហូរតាមទឹករលក ទើបតែចូលខាងអណ្តែតទៅមុខលែងរួចនៅថ្ងៃនេះតែម្តង។ គួរបញ្ជាក់ថាកាលពីវេលាម៉ោងប្រមាណ១៦...

ក្នុងខណៈនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះខណ្ឌព្រែកព្នៅមិនត្រូវឲ្យមានក្លិបកម្សាន្ត និងខារ៉ាអូខេឡើយ

ភ្នំពេញ ៖ យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០-កុម្ភៈ” នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា នាពេលបច្ចប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញមិនទាន់អនុញ្ញាតិឲ្យមានការជួបជុំនៅតាមទីសាធារណៈនានាដែលមានសភាព អ៊ូអរ និងការជួបជុំមនុស្សច្រើន ជាពិសេសក្លិបកម្សាន្ត និងខារ៉ាអូខេនោះឡើយ។ ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបាននូវកាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព គ្រប់ពេលដែលយើងចេញក្រៅផ្ទះក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពខណ្ឌ...

ថ្ងៃខួបអនុស្សាវរីយលើកទី២៨ធីវាក់កំណើតកងរាជអាវុធហត្ថ នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកអប់រំនាយអាវុធហត្ថគ្រប់រូបឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩

ភ្នំពេញ ៖ រលឹកក្នុងឱកាសខួបអនុស្សាវរីយលើកទី២៨ធីវាក់កំណើតកងរាជអាវុធហត្ថ១៤កក្កដា១៩៩៣.១៤កក្កដា២០២១! កងរាជអាវុធហត្ថបានអភិវឌ្ឍខ្លួនពីមួយឆ្នាំទៅមួយឆ្នាំគ្រប់វិស័យទាំងធនធានមនុស្ស ធនធានសម្ភារសំណង់ជំរំជម្រកបន្ទាយ អគារសិក្សា ការទំនាក់ទំនងនិងគ្រប់កិច្ចការងារស្របតាមសភាពការណ៍ជាតិនិងអន្តរជាតិ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃខភមដើម្បីបំពេញតួនាទី ការទទួលខុសត្រូវ ក្នុងការបម្រើការពារនិងជួយប្រជាពលរដ្ឋគ្រប់ទីកន្លែងគ្រប់កាលៈទេសៈជាពិសេសក្នុងសភាពការណ៍បញ្ហាជំងឺឆ្លងកូវីដ១៩នេះយើងបានរួមគ្នាធ្វើសង្គ្រាមប្រយុទ្ធទប់ស្កាត់ជំងឺរាតត្បាតចង្រៃនេះមិនរួញរាឡើយ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកអប់រំនាយអាវុធហត្ថគ្រប់រូបឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺកូវីដនេះត្រូវតែអនុវត្តតួនាទីភារកិច្ចបទបញ្ជាវិធានការសេចក្តីសម្រេចនានាជាពិសេសយុទ្ធសាស្ត្រទាំង៦ព្រមទាំងវិធានការ២៣ របស់សម្ដេចតេជោ ដែលបានដាក់ចេញដើម្បីប្រយុទ្ធទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។ ក្នុងថ្ងៃខួបលើកទី២៨ នាថ្ងៃទី១៤កក្កដាស្អែកនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានផ្ញើសារសួរសុខទុក្ខ និងជូនពរពីចម្ងាយ ដោយក្តីនឹករលឹកបំផុត ចំពោះ នាយ...