Home ព័ត៌មានកីឡា

ព័ត៌មានកីឡា

Block title

រឿងចេញលិខិតបង្គាប់ការ ! ស្នងការក្រុងភ្នំពេញស្តីបន្ទោស និងឲ្យលោកដេ ម៉ៅ បញ្ឈប់ការចេញលិខិតបង្គាប់ការជាបន្ទាន់

ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវ និងភាពមិនប្រក្រតីមួយចំនួនរបស់លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ត្រីមួយចំនួន ពាក់ព័ន្ធរឿងចេញលិខិតបង្គាប់ការឲ្យមន្ត្រីនគរបាលចរាចរណ៍ណាដែលចង់បានគោលដៅ និងប៉ុស្តិ៍ល្អនោះ លោកដេ ម៉ៅ បានបញ្ជាក់ប្រាប់សារព័ត៌​មានថា រឿងចេញលិខិតបង្គាប់ការឲ្យមន្រ្តីទៅបម្រើការនោះ គឺស្របតាមបែបបទរដ្ឋបាល។ តាមរយៈបណ្ដាញព័ត៌មាន Fresh News កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ទោ ដេ ម៉ៅ...

ក្រសួងធនធានទឹកប្រកាសឱ្យពលរដ្ឋនៅតំបន់មាត់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពីព្រោះនឹងមានខ្យល់បក់បោកខ្លាំងនៅលើផ្ទៃសមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យពលរដ្ឋ និងអ្នកនេសាទដែលនៅតំបន់មាត់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយសារកម្ពុជានឹងមានខ្យល់បក់បោកខ្លាំងនៅលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម ថ្ងៃទី២៤ ខែកញ្ញានេះថា កម្ពុជា បានទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ស្ថិតក្នុងសមុទ្រចិនខាងត្បូង ដែលរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក។ លក្ខណៈបែបនេះ នឹងធ្វើឱ្យតំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ អាចមានភ្លៀវធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។...

ឆេះរោងចក្រផលិតកូនហ្គោលនៅតៃវ៉ាន់ ពេញមួយយប់ ធ្វើឱ្យមនុស្សច្រើនជាង ១០០នាក់រងរបួស និងសម្លា ប់មនុស្សយ៉ាងតិច ៦នាក់

បរទេស ៖ កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា អគ្គិភ័យបានឆាបឆេះរោងចក្រផលិតកូនហ្គោលនៅកោះតៃវ៉ាន់ សម្លាប់មនុស្សយ៉ាងតិច ៦នាក់ ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យ ៣នាក់ ដោយសារហេតុការណ៍ផ្ទុះនៅទីតាំងកើតហេតុ។ រដ្ឋាភិបាលស្រុក ពីងទុង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អគ្គិភ័យបានកើតឡើងនៅរោងចក្រផលិតកូនហ្គោ កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា និងបានឆាបឆេះពេញមួយយប់ ធ្វើឱ្យមនុស្សច្រើនជាង ១០០នាក់រងរបួស ដែលភាគច្រើនជាកម្មករ ខណៈដែលអ្នកពន្លត់អគ្គីភ័យម្នាក់ និងមនុស្សបីនាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ភ្លាមៗ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី...

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួស ១៣នាក់

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ៧និង របួសធ្ងន់ស្រាល ១៣នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ប្រជែងគ្រោះថ្នាក់ និងបត់មិនប្រយ័ត្ន៕

បុគ្គលិកពេទ្យណាត្រាចោទប្រកាន់បុរសម្នាក់លួចទូរស័ព្ទវាយបែកមុខមាត់ ទើបតាមសម្របសម្រួលជាក្រោយ

ភ្នំពេញ ៖ បុគ្គលិកពេទ្យណាត្រាចោទប្រកាន់បុរសម្នាក់លួចទូរស័ព្ទវាយបែកមុខមាត់ ទើបតាមសម្របសម្រួលជាក្រោយ ដែលហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២៣នៅចំណុចមន្ទីរពហុព្យាបាលនិងសម្ភពណាត្រាបឹងទំពន់ តាមផ្លូវបេតុង សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសម្នាក់ដែលជាជនរងគ្រោះត្រូវបុគ្គលិកពេទ្យណាត្រាវាយបែកមុខមាត់ បានអាណិតជនរងគ្រោះដែលត្រូវរថយន្តបុកពេលឆ្លងផ្លូវខ្លាចបាត់បង់ទ្រព្យសម្បត្តិទូរស័ព្ទនិងកាបូបលុយបានឡើងជិះរថយន្តសង្រ្គោះមកជាមួយតែពេលមកដល់ពេទ្យគាត់បានយកទូរស័ព្ទជនរងគ្រោះកំពុងសាកថ្មគោលបំណងឆែករកលេខគ្រួសារជនរងគ្រោះខាងសន្តិសុខនិងបុគ្គលិកបើករថយន្តសង្រ្គោះឃើញហើយបានចោទប្រកាន់ថាសង្ស័យជាអ្នក បន្លំលួចយកទូរស័ព្ទប្រើអំពើរហិង្សាទៅលើគាត់រហូតបែកមុខមាត់។ ក្រោយមកទើបដឹងថាមិនមែនជាចោរ ទើបបុគ្គលិកទាំង៣នាក់នោះព្យាយាមតាមសុំសម្របសម្រួលជាមួយជនរងគ្រោះវិញ តែជនរងគ្រោះមិនព្រមដាច់ខាតត្រូវដាក់ពាក្យបណ្តឹង៕