កីឡាករថៃដែនស្យ៉ាម លើកឡើងថាកីឡាករកម្ពុជា អេ អាំម៉ារីនភូថង អាវុ.ធ នៅស្រាលណាស់បើប្រកួតនៅថៃ៣ទឹកគឺគែ ឈ្នះហើយ

0
347

ប្រដាល់ ៖ កីឡាករថៃដែនស្យ៉ាម ដែលចាញ់សន្លប់នៅប្រទេសជប៉ុនកាលពីចុងសប្តាហ៍កន្លងមកនេះបានលើកឡើងថាកីឡាករកម្ពុជា អេ អាំម៉ារីនភូថង អាវុ.ធ នៅស្រាលណាស់ គាត់គិតថាបើប្រកួតនៅថៃ៣ទឹកគឺគាត់ ឈ្នះ អេ អាំម៉ារីន ហើយតែយ៉ាងណាគាត់យល់ស្របចៅក្រមនៅប្រទេសជប៉ុនឲ្យគាត់ស្មើរ ព្រោះរបៀបដាក់ពិន្ទុថៃនិងជប៉ុនផ្សេងគ្នា។

បន្ទាប់ពីចា-ញ់ អេ អាំម៉ារីន ទឹកបន្ថែម ( Extra Round) ដែនស្យ៉ាម និយាយថារូបគាត់គិតថា ឈ្នះ អេ អាំម៉ារីន បើប្រកួតនៅថៃ គាត់វាយចំគោលដៅច្រើនជាង អេ អាំម៉ារិន ដើរចូលឲ្យគាត់វាយពេញបីទឹកហើយគាត់វាយមិនសូវចំ វាយចំមិនសូវធ្ង-ន់ ប្រកួតបីទឹកគាត់មានប្រៀបគ្រប់យ៉ាងទាំងកម្លាំងបច្ចេកទេស ចេញចូលលឿនជាង ពេលប្រកួតចប់ចៅក្រមកាត់ក្តីឲ្យគាត់ស្មើពិន្ទុហើយថែម1ទឹកទៀត ដើមទឹក Extra Round គាត់ភ្លាត់គួបផ្សំនិងកម្លាំងរាងអស់ធ្វើឲ្យគាត់ ងើបលែងរួច។ ទោះយ៉ាងគាត់យល់ស្របចៅក្រមឲ្យគាត់ស្មើរ ព្រោះរបៀបដាក់ពិន្ទុថៃនិងជប៉ុនផ្សេងគ្នា ហើយរូបគាត់ពិតជាសុំទោសអ្នកគាំទ្រថៃដែររូបគាត់ធ្វើមិនបានល្អ។

អ្នកគាំទ្រគុនខ្មែរលើកឡើងថា នេះជាចរិកកីឡាករផ្ទះលេច២ព្រោះថា ការប្រកួតនៅសង្វៀនស្រុកខ្មែរកន្លងមកកីឡាករថៃខ្លះមិនទទួលយកកាពិតនោះទេ ការប្រកួតខ្លះអាជ្ញាកណ្តាលលើកដៃកីឡាករកម្ពុជាឈ្នះហើយ នៅឈរឡាំប៉ាមិនចង់ចុះពីសង្វៀននោះទេ។ តែបើប្រកួតនៅសង្វៀនប្រទេសថៃវិញកីឡាករគ្រប់ជាតិសាស្ត្រ ឈ្នះល្មមៗគឺមិនអាចឈ្នះលើកីឡាករថៃឡើយ លុះត្រាទាល់តែផ្តួលកីឡាករថៃឲ្យសន្លប់ទើបទើបសង្ឃឹមឈ្នះ។

ចំណែកលោកអេ ភូថង ឪពុកនិងជាគ្រូបង្វឹកកីឡាករអេ អាំម៉ារីនភូថង បាននិយាយក្រោយចប់ការប្រកួតថា លោកសប្បាយចិត្តពេលចៅក្រមជប៉ុនឲ្យពិន្ទុឲ្យស្មើរគ្នា កូនរបស់គាត់វាយនៅជប៉ុនលើកនេះហាក់គាំងក្បាច់ ខុសពីការប្រកួតលើកមុនៗដែលជើងទៅគឺដៃទៅដែរហើយ ហើយវាយក្បាច់ច្បាស់ៗចេញចូលលឿនបើគេប្រកួតធ្វើបានបែបនេះម្លេះកីឡាករថៃដែនស្យ៉ាម មិនអាចចប់ទឹកទី៣នោះទេ។ តែយ៉ាងណាចូលដល់ទឹកបន្ថែមលោកបានប្រាប់ឲ្យកូនវាយរញេរញ៉ៃតែម្តងទៅព្រោះអស់ទឹកហើយ ហើយក៍បានផលដោយទាត់ត្រូវមួយជើងបណ្តាលឲ្យកីឡាករថៃងើបលែងរួចតែម្តង។ បងប្អូនយល់យ៉ាងណាកាលើកឡើងរបស់កីឡាករថៃដែនស្យាម នេះសូមចូលរួមខមិន និងស៊ែរតាមការគួរ៕

Facebook Comments
Loading...