សម្តេចធិបតី ហ៊ុន ម៉ាណែត ! ឱ្យតែខ្មែរយើងខ្លាំង ប្រជាជនយើងខ្លាំង គ្មានបរទេស ឬអ្នកណាមកធ្វើបាបយើងបានទេ

0
183

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យតែខ្មែរយើងខ្លាំង ប្រជាជនយើងខ្លាំង គ្មានបរទេស ឬអ្នកណាមកធ្វើបាបយើងបានទេ ដូច្នេះខ្មែរយើងត្រូវរួមគ្នាពង្រឹងខ្លួនឯង និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ក្នុងនោះផងដែរសម្តេចធិបតីនាយករដ្ឋមន្ត្រី បានឆ្លើយតបទៅកាន់ក្រុមអ្នកវិភាគបែកផ្សែង និងក្រុមប្រឆាំងមួយក្តាប់តូច ដែលបានលើកឡើងថា មូលហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវធ្វើបត់បែនមិនធ្វើត្រង់ ឬជីកត្រង់នោះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប៉ះពាល់ដល់គេហដ្ឋានប្រជាពលរដ្ឋជាដើម ខណៈគម្រោងនេះ ជីកកន្លែងថ្មីមានត្រឹមតែប៉ុន្មានគីឡូប៉ុណ្ណោះ។

ការលើកឡើងរបស់សម្តេចនេះ គឺបានធ្វើឡើងក្រោយក្រុមអ្នកវិភាគបែកផ្សែង និងក្រុមប្រឆាំងថា ការសាងសង់នូវព្រែកជីកហ្វូណនតេជោ មានលក្ខណៈពុករលួយដោយសារតែការជីក និងធ្វើបត់បែនច្រើន។

សម្ដេចធិបតីមានប្រសាសន៍ទៀតថា ប្រជាជនខ្មែរមិនល្ងង់នោះទេ ថ្នាក់ដឹកនាំខ្មែរអាចសម្រេចលើជោគវាសនាក្នុងការដឹកនាំប្រទេសដោយខ្លួន មិនចាំបាច់មានបរទេសព្រួយបារម្ភមកលើការអភិវឌ្ឍនៅស្រុកខ្មែរនោះទេ។ សម្ដេចអធិបតីបន្ថែមថា មិនអាចធ្វើអត្តឃាត​នយោបាយនោះទេ ប្រជាពលរដ្ឋមិនលើកលែងទេ រហូតតកូនចៅ រយៈពេលការបោះឆ្នោត ក្នុងអាណត្តិនីមួយៗ៥ឆ្នាំម្ដង គ្មានអ្នកណាចង់បំផ្លាញ អោយបាត់បង់ទឹកដី ឬអធិប្បតេយ្យភាពនោះទេ។

ជមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យសម្លឹងមើលសមិទ្ធផលជាក់ស្ដែងចំពោះការអភិវឌ្ឍប្រទេសជាតិ កុំជឿទៅតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច៕

Facebook Comments
Loading...