បរទេស ៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal ផ្ដួល Porto ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ ហើយឡើងទៅវគ្គ 8 ក្រុមចុងក្រោយ នៃពានរង្វាន់Champions League។ ចំណែកក្រុមFC Barcelona បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League 2023-2024 ជាបន្តទៀត ក្រោយយកឈ្នះគូប្រជែងមកពីអ៊ីតាលី ៣-១ ក្នុងជើងទី២ នាយប់មិញនេះ។
នេះមានន័យថា ក្រុមជើងឯក La Liga មួយនេះបានយកឈ្នះពពកស Napoli ៤-២ ក្នុងលទ្ធផលទាំង ២ជើង បន្ទាប់ពីលេងស្មើគ្នា ១-១ កាលពីជើងទី១ នៃវគ្គ ១៦ក្រុម។
ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Camp Nou មានកីឡាករ ៣រូបបានរួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នាឱ្យ Barcelona ពោលគឺ Lopez, Cancelo និង Robert Lewandowski គ្រាដែល Rrahmani រកបានតែ ១គ្រាប់វាយបក បន្ទាប់ពីខាងម្ចាស់ផ្ទះបានបើកការនាំមុខ ២គ្រាប់មុនទៅហើយសម្រាប់វគ្គទី១ មក។
Facebook Comments
Loading...