ដុតសំរាមបង្ករជាអគ្គីភ័យឆេះផ្ទះ ចំនួន០២ខ្នងអស់ទាំងស្រុង នៅផ្លូវរថភ្លើង សង្កាត់ភ្នំពេញថ្មី

0
108

ភ្នំពេញ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅវេលាម៉ោង ០១និង២០នាទីយប់ ឈានចូល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។

១- ម្ចាស់ទីតាំងមានឈ្មោះ អ៊ុក ចាន់ថន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី។

២- ម្ចាស់ទីតាំងមានឈ្មោះ ជុំ ញៀនពិសិដ្ឋ ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី។ មូលហេតុ: បណ្តាលមកពីការដុតសំរាមបង្ករជាអគ្គីភ័យតែម្តង។

– ប្រភេទសំណង់: ឈើស័ង្កសីមានទំហំ ០៨ម៉ែត្រx១៥ម៉ែត្រ។

កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តអគ្គិភ័យសរុបទាំងអស់ចំនួន ១៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩ រថយន្ត ៕

Facebook Comments
Loading...