កុមារ៉ាកុមារីដែលមានជីវភាពក្រីក្របំផុតកម្ពុជា៤រូបមានភ័ព្វសំណាងបានកាន់ដៃកីឡាករបាល់ទាត់ក្លិបបTottenham Hotspur ក្នុងព្រឹត្តិការណ៍បើកការប្រកួត Premier League

0
1052

ភ្នំពេញ ៖ កុមារកម្ពុជា៤រូប ទទួលបានឱកាសបានកាន់ដៃកីឡាករបាល់ទាត់ល្បីៗក្លិបបាល់ទាត់Tottenham Hotspur នៅក្នុងពិធីបើកព្រឹត្តិការណ៍ការប្រកួត Premier League នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស នៃជំនួប Tottenham Hotspur Tottenham Hotspur ប៉ះក្រុមបាល់ទាត់ Brentford នាថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៣។

កុមារីពីររូប និងកុមារាពីររូប អាយុពី ១១ ដល់១៣ឆ្នាំ ដែលជាកីឡាករកីឡាការនីរបស់អង្គការផ្កាយ សមុទ្រហើយ នៅថ្ងៃទី២០ ខែឧសភាខាងមុខនេះ កុមារកម្ពុជាទាំងបួនរូបនេះនឹងធ្វើជាកុមារដឹកដៃអមកីឡាករល្បីៗរបស់ក្លឹបបាល់ទាត់ Tottenham Hotspur ដើរក្នុងព្រឹត្តិការណ៍បើកការប្រកួត Premier League ដែលពួកគេនឹងប្រកួតតទល់នឹងក្រុមបាល់ទាត់ Brentford ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការចំណាយ ក្នុងការធ្វើដំណើររបស់កុមារាកុមារីទាំងបួនរូបនេះគឺត្រូវបានឧបត្ថម្ភទាំងស្រុងដោយ AIA Group រួមមានថ្លៃសំបុត្រយន្តហោះ ទិដ្ឋាការ មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងដំណើរកម្សាន្តទៅកាន់ ទីកន្លែងជាច្រើនក្នុងទីក្រុងឡុងដ៍ជាដើម ។ នេះគឺជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងបង្អស់ក្នុងជីវិតរបស់កុមារាកុមារីកម្ពុជាទាំងបួនរូបនេះ ដែលសុទ្ធសឹងតែមានជីវភាពក្រីក្របំផុត៕

Facebook Comments
Loading...