បុរសម្នាក់លួចចូលគ្រប់គ្រងតេឡេក្រាម ឆបោកប្រាក់ជាង ១៤ម៉ឺនដុល្លារ ត្រូបានចាប់ខ្លួន

0
607

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះមួយចំនួនលើការលួចចូលគ្រប់គ្រងបណ្តាញសង្គមតេឡេក្រាម (Telegram) ឆបោកប្រាក់ក្ជាង ១៤ម៉ឺនដុល្លារ ក្រោមរូបភាពប្តូរប្រាក់ ទូទាត់ថ្លៃទំនិញ ឬខ្ចីប្រាក់ ឱ្យផ្ទេរតាមរយៈធនាគារ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ស៊ើបអង្កេត លើករណីឆបោកប្រាក់ដូចរូបភាពខាងលើចំនួនទឹកប្រាក់ 143,560$ (ដប់បួនម៉ឺនបីពាន់ប្រាំរយហុកសិបដុល្លា) រហូតឈានដល់ការឃាត់ខ្លួនជន សង្ស័យ ភេទប្រុស ម្នាក់  នាយកដ្ឋានបានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

Facebook Comments
Loading...