សម្ដេចតេជោ ហ៊ុន សែន ! កម្ពុជាមិនស្នើឱ្យប្រទេសណាមកជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនទេ ហើយក៏មិនទទួលដែរ

0
296

ភ្នំពេញ ៖ មានប្រសាសន៍នៅចំពោះមុខមន្ត្រីទូតបណ្ដាប្រទេសមួយចំនួន នៃការអញ្ជើញជាអធិបតីក្នុងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនស្នើឱ្យប្រទេសណាមកជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនទេ ហើយក៏មិនទទួលដែរ។

ក្នុងនោះផងដែរសម្ដេចតេជោ ហ៊ុន សែន បានស្នើសុំដល់បណ្ដាប្រទេសនានា សូមរក្សាភាពស្ងៀមស្ងាត់ ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី៧។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ពីនេះដល់ការបោះឆ្នោតសូមអស់​លោកស្ងៀមស្ងាត់ ទុកឲ្យយើងខ្ញុំប្រើប្រាស់នូវវិធានក្នុងស្រុក ដើម្បីដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជាៗ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់មិត្តបរទេសថា សម្តេចមិនដោះលែង «កឹម សុខា» ព្រោះសម្តេចមិនទុកចិត្តមិត្តបរទេស។ ដោយ កុំចាប់ដៃជាន់ជើងក្នុងរឿងនយោបាយកម្ពុជា។ សម្តេចតេជោ បន្តថាមើលកម្ពុជា ឱ្យលើសពីកម្ពុជា។ ក្នុងនោះកម្ពុជា ជាសមាជិកអាស៊ានមួយផងដែរ។ ដូច្នេះអ្វីដែលកម្ពុជាមិនឯកភាព គឺមិនអាចអនុវត្តន៍បាននោះទេ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សម្រាប់បណ្ដាទូតអាស៊ាន មិនមានការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ តែមានបណ្ដាទូតប្រទេសខ្លះចូលចិត្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា ដោយសម្តេចតេជោ ហ៊ុន សែន ចោទសួរទៅមិត្តបរទេសថា កម្ពុជា ជាប្រទេសឯករាជ្យ និងមានអធិបតេយ្យភាព ហេតុអ្វីក៏បរទេសមកលូកលាន់កិច្ចការរបស់កម្ពុជា?៕

 

Facebook Comments
Loading...