ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ! សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានប្រកាន់ខ្ជាប់នូវការដឹកនាំប្រកបដោយធម៌

0
310

ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានប្រកាន់ខ្ជាប់នូវការដឹកនាំប្រកបដោយធម៌ ដែលជាគោលការណ៍ និងមូលដ្ឋានគ្រឹះសម្រាប់ការ សង្គ្រោះ ជីវិត ប្រជាជនពីរណ្តៅមរណៈ ជាអាទិ៍៖ ការរំដោះប្រជាជនចេញ ពីការកាប់សម្លាប់ក្នុងរបបប៉ុលពត, ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ តាមរយៈនយោបាយឈ្នះឈ្នះ ដោយស្រវាសន្តិភាព និងមិនយក ខ្មែរ ណា ជាសត្រូវ ហើយអាចរស់នៅជាមួយគ្នា បានក្រោមទង់ជាតិតែមួយរាជ រដ្ឋា ភិបាលតែមួយ និងការដឹកនាំ ដោយជោគជ័យលើការប្រយុទ្ធ ប្រឆាំងនឹង ជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលសម្លាប់ប្រជាជន ខ្មែររាប់ពាន់នាក់ និងនៅទូទាំងសាកលលោករាប់លាននាក់ តាមរយៈការដាក់ចេញ នូវយន្តការដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ជាពិសេសយុទ្ធនាការនៃការចាក់ ស្រោចវ៉ាក់សាំងបង្កើតភាពស៊ាំក្នុងសហគមន៍ ដែលជាការជួយ សង្គ្រោះអាយុជីវិតប្រជាជនម្តងទៀតក្នុងសម័យទំនើប ឱ្យរួចចេញពី មច្ចុរាជជំងឺកូវីដ១៩។

Facebook Comments
Loading...