ការឈ្នះផ្ទួនៗប៉ុន្មានប្រកួតចុងក្រោយនេះពូណាង អាចស្តាប្រជាប្រិយភាពខ្លាំងបានមកវិញពេញចិត្តអ្នកគាំទ្រ សូម្បីតែដាវ លីឌុច ក៍សរសើផងដែរ

0
344

ភ្នំពេញ ៖ អស្ចារ្យណាស់ ពូ ណាង ឈ្នះផ្ទួនៗប៉ុន្មានប្រកួតចុងក្រោយនេះ អាចស្តាប្រជាប្រិយភាពខ្លាំងបានមកវិញ និងធ្វើអោយអ្នកគាំទ្រវិស័កីឡាគុនខ្មែរ ពេញចិត្តស្តូក និងសរសើពូណាង ថាមួយរយ:នេះគាត់ធ្វើបានល្អណាស់ ទាំងសង្វៀនក្នុងស្រុក និងក្រៅស្រុក សូម្បីតែកីឡាករ ដាវ លីឌុច ដៃគូរចាស់របស់ ព្រំ សំណាង ក៏មកចូលរួមអបអរសាទរ និងលើកសសើផងដែរ។

ការប្រកួតរបស់កីឡាករ ព្រំ សំណាង កាលពីពេលថ្មីៗកន្លងមកនេះគឺកាចខ្លាំងណាស់ ដោយវាយលះៗតែម្តង បន្ទាប់ពីគាត់បានផ្តួលឲ្យកីឡាករអង់គ្លេសម្ចាស់ខ្សែក្រវ៉ាត់ 07 ខ្សែឲ្យបោះបង់ការប្រកួតក្នុងទឹកទីមួយតាមរយៈការឡាំចាប់អុកជង្គង់បានយ៉ាងល្អនៅក្នុងកម្មវិធី Xtreme Cambodia Kun Khmer ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍ Hang Meas HDTV កាលពីសប្តាហ៍មុន។

ក្នុងការប្រកួតនេះផងដែរ អ្នកគាំទ្រមួយចំនួននៅមិនអស់ចិត្តដែលកីឡាករអង្គេសម្ចាស់ខ្សែក្រវាត់០៧ខ្សែម្នាក់នេះឆាប់សន្លប់ពេក បើមិនដូច្នេះទេការប្រកួតក្នុងទឹកបន្ទាប់និងបែកផ្កាភ្លើងល្អមើលជាក់ជាមិនខាន ព្រោះថាកីឡាករបរទេសភាគច្រើល្អដៃ ចំណែកកីឡាករព្រំ សំណាង ចាប់ពីទឹក៣ទៅច្រើនទំលាក់ដៃ ធ្វើឲ្យគូប្រកួតងាយស្រួលវាយចូល តែយ៉ាងណាពូណាងមិនងាយសន្លប់និងកណ្តាប់ដៃវាយចូលល្មមៗនោះទេ។

បន្ទាប់ពីការប្រកួតដ៏អស្ចារ្យនេះសូម្បីតែដៃគូរចាស់របស់ ព្រំ សំណាង គឺកីឡាករ ដាវ លីឌុច ក៏មកចូលរួមអបអរសាទរផងដែរ មិនត្រឹមតែប៉ុណ្ណោះ ដាវ លីឌុច បានបង្ហោះរូបភាពប៉ុន្មានសន្លឹកអមជាមួយ Caption ថា ក្នុងរាត្រីនេះខ្ញុំបានទៅគាំទ្រអតីតដៃគូប្រកួតរបស់ខ្ញុំគឺកីឡាករ ព្រំ សំណាង ទល់ជាមួយកីឡាករជើងឯកកម្រិត WBC មកពីចក្រភពអង់គ្លេស។ ខ្ញុំរំពឹងថាការប្រកួតនេះគឺជាការប្រកួតមួយដ៏តានតឹង ប៉ុន្តែ ព្រំ សំណាង គឺពិតជាធ្វើបានល្អខ្លាំងណាស់។ ព្រំ សំណាង បានបញ្ចេញនូវក្បាច់កណ្តាប់ដៃនិងជង្គង់បានយ៉ាងអស្ចារ្យដែលធ្វើឱ្យដៃគូប្រកួតរបស់គាត់ត្រូវធ្ងន់ត្រង់ឆ្អឹងជំនីជាមួយនឹងជង្គង់របស់គាត់។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលបានឃើញការប្រកួតដ៏អស្ចារ្យមួយនេះហើយអ្នកពិតជាធ្វើបានល្អណាស់សម្លាញ់។ ព្រំ សំណាង ខ្ញុំចង់ផ្តាំទៅអ្នកថាខ្ញុំបានចូលនិវត្តិន៍ពីការប្រដាល់ហើយ តែខ្ញុំនៅតែគាំទ្រអ្នកហើយខ្ញុំគិតថាយើងនឹងអាចក្លាយជាមិត្តនឹងគ្នា។ ខ្ញុំពិតជារីករាយណាស់ដែលបានប្រកួតជាមួយអ្នក ហើយសូមជូនពរសំណាងល្អទៅកាន់អ្នកនឹងគ្រួសាររបស់អ្នក៕

Facebook Comments
Loading...