សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានថ្លែងអំណរគុណដល់លោក Keisuke Honda ហើយជាចុងក្រោយ លោក Honda បាននិយាយពាក្យមួយម៉ាត់ក្នុងចិត្តចេញមកដោយមិនលាក់លៀម

0
771

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានថ្លែងអំណរគុណដល់លោក Keisuke Honda ចំពោះការខិតខំប្រឹងប្រែងក្នុងរយៈពេល ៥ឆ្នាំកន្លងមក ព្រទាំងបានជូនពរលោកជួបប្រទះតែសំណាងល្អ និងជោគជ័យគ្រប់ភារៈកិច្ចនាពេលខាងមុខ។

យោងតាមការបង្ហោះសារនៅលើផេកផ្លូវការរបស់សហព័ន្ធបាត់ទាត់កម្ពុជា នារាត្រី ថ្ងៃទី ១០ ខែឧសភា សហព័ន្ធកីឡាបាត់ទាត់កម្ពុជាក៏បានសម្ដែងការអរគុណដល់អ្នកគាំទ្រក្រុមបាត់ទាត់ជម្រើសជាតិបុរសដែលបានគាំទ្រចេញពីកម្លាំងកាយចិត្តតាំងពីដើមរហូត ដល់ការប្រកួតចុងក្រោយនារាត្រីនេះក្នុងការប្រកួតកីឡាស៊ីហ្គេម ២០២៣។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងថា “ពួកយើងទាំងអស់គ្នាពីក្រុមជម្រើសជាតិកម្ពុជា កីឡាករ គ្រូបង្វឹក និងមន្រ្តី ស.ប.ក ទាំងអស់ សូមថ្លែងអំណរគុណចំពោះ ទឹកចិត្ត ការគាំទ្ររបស់បងប្អូនក្នុងអំឡុងព្រឹត្តិការណ៍នេះ និងសោកស្ដាយដែលមិនអាចបន្តទៅជុំបន្ទាប់”។

ដោយឡែកលោក Keisuke Honda នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហោះលើ Facebook ផ្ទាល់ខ្លួនរបស់លោក ដោយសសេរថា អរុណសួស្តី! ដូចអ្នកទាំងអស់គ្នា បានដឹងហើយថា ភារកិច្ចរបស់ខ្ញុំ ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់កាលពីយប់មិញ។ លោកបន្តថា ពួកយើងចង់ឲ្យអ្នកទាំងអស់គ្នា សប្បាយចិត្តជាមួយលទ្ធផលល្អប្រសើរមួយ។ ប៉ុន្តែពួកយើង មិនអាចធ្វើបាន។ ពួកយើងមិនគួរសន្យានោះទេ ហើយពេលខ្លះខ្ញុំក៏ពិបាកទទួលយកលទ្ធផលមិនល្អទាំងនោះដែរ។

លោកបញ្ជាក់ថា ខ្ញុំមានអារម្មណ៍ថា ការដឹកនាំរបស់ខ្ញុំ បរាជ័យជាច្រើនដង ចាប់ពីឆ្នាំ២០១៨មក។ ប៉ុន្តែអ្នកទាំងអស់គ្នា (អ្នកគាំទ្រ និងកីឡាករ) ជាកម្លាំងចិត្ត និងក្តីសង្ឃឹមរបស់ខ្ញុំ។ ទាំងនេះ គឺជាមូលហេតុ ដែលខ្ញុំបន្តភារកិច្ចការងារខ្ញុំ រហូតដល់បញ្ចប់រយ:ពេល៥ឆ្នាំនេះ។

លោក Honda លើកឡើងថា អ្នកគាំទ្រ និងកីឡាករទាំងអស់ បានផ្ដល់ឲ្យខ្ញុំគ្រប់យ៉ាង។ ខ្ញុំមានមោទកភាពចំពោះអ្នកទាំងអស់គ្នា។ លោក Honda ថ្លែងថា ជាចុងក្រោយ ខ្ញុំចង់និយាយពាក្យមួយម៉ាត់ថា ” ត្រូវមានក្តីស្រមៃ ហើយដើរតាមក្តីស្រមៃខ្លួន”៕ 

Facebook Comments
Loading...