សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភកីឡាការិនី ប៊ូ សំណាង ដែលរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់

0
705

ភ្នំពេញៈ ពីប្រទេសឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុកសម្តេចថា “បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីតែខ្ញុំក៏នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។

សម្តេចបន្តថា រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។

សម្តេចបញ្ជាក់ថា ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ១មុឺនដុល្លារ (10,000$)។ សូមលោកសេង ទៀង យកថវិការជូនកូនស្រី ប៊ូ សំណាង ដោយផ្ទាល់ដៃ៕

Facebook Comments
Loading...