លោក ជា ខេមា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យទីតាំងដែលសង្ស័យបង្កប់លួចបើកល្បែងស៊ីសងខុសច្បាប់យីហោ កាសា (CASA)

0
318

ភ្នំពេញ ៖ ក្រោយពីទទួលបានព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនបានបង្ហោះនៅក្នុងបណ្តាញសង្គម មានទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសងខុសច្បាប់កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យជាក់ស្តែងនូវទីតាំងដែលសង្ស័យបង្កប់លួចបើកល្បែងស៊ីសងខុសច្បាប់យីហោ កាសា (CASA) ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃើញថា មានបុគ្គលិក០៣នាក់ដែលប្រចាំការបើកទទួលលេងឆ្នោតឡូតូ8888 និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

ក្រុមការងារបានណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមនីតិវិធីច្បាប់។

ពលរដ្ឋនៅក្នុងមូលដ្ឋានសម្ដែងការណ៍អបអរសាទរយ៉ាងខ្លាំងខណៈដែលលោក ជា ខេមា អភិបាលខណ្ឌដូនពេញយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះពិនិត្យស្រាវជ្រាវជាក់ស្ដែងដល់ទីតាំងនិងទប់ស្កាត់ទាន់ពេលវេលារាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់នៅក្នុងមូលដ្ឋានហើយដោយគ្មានច្បាប់អនុញ្ញាត។

គួររំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។ល្បែងស៊ីសងទាំងឡាយបើកដំណើរការបានទាល់តែមានលិខិតអនុញ្ញាតពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តែប៉ុណ្ណោះទើបអាចបើកដំណើរការទីតាំងរបស់ខ្លួនបាន។

ពលរដ្ឋសង្ឃឹមយ៉ាងម៉ត់មាំងថាទីតាំងល្បែងស៊ីសងខាងលើនេះមិនមានការលួចលាក់បើកលេងល្បែងស៊ីសងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតបន្តទៀតនោះទេ ព្រោះយើងដឹងហើយថាល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាននិងអំពើចោរកម្មផ្សេងៗជាពិសេសហិង្សាក្នុងគ្រួសារជាដើម។ យ៉ាងណាមិញក្រោមការដឹកនាំយកចិត្តទុកដាក់ពីលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ទីតាំងល្បែងស៊ីសង់ខាងលើនេះសង្ឃឹមថាមិនមានការលួចលាក់បើកលេងល្បែងស៊ីសង់ទាំងឡាយណាដោយគ្មានច្បាប់អនុញ្ញាតនិងខុសច្បាប់បន្តទៀតនោះទេ៕

 

Facebook Comments
Loading...