ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណបក្សខណ្ឌបឹងកេងកង នាល្ងាចថ្ងទី០៩ ខែឧសភា ឆ្នាំ២០២៣ លោកសុខ សម្បត្តិ ប្រធានគណកម្មាធិកាគណបក្សខណ្ឌបឹងកេងកង បានលើកឡើងថា បើទោះជាខណ្ឌបឹងកេងកងរបស់យើងទើនបង្កើតថ្មីក៍ពិតមែន តែយើងជាមន្ត្រីទាំងថ្នាក់ខណ្ឌ និងសង្កាត់ ភូមិគឺធ្លាប់មានការបោះឆ្នោតជាច្រើនដងមកហើយ ហើយយើងក៍ធ្លាប់រៀបចំបានល្អផងដែរ តែយើងនិងខិតខំឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋលើសលប់។
លោកបន្តថា ក្នុងកាលៈទាសៈនេះត្រូវក្តាប់សភាពការក្នុងមូលដ្ឋានឲ្យបានច្បាស់ កុំធ្វេសប្រហេសឲ្យសោះ បើទោះជាក្នុងរូបភាពណាក៍ដោយ។ បច្ចប្បន្នយើងខ្លាំងហើយ ហើយត្រូវបន្តភាពខ្លាំងរបស់យើងឲ្យកាន់តែខ្លាំងបន្ថែមទៀត កុំទំលាក់ដៃឲ្យសោះ ដើម្បីយើងទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋ ឈ្នះឆ្នោតលើសលប់បន្តទៀត។
លោកប្រធានគណកម្មាធិកាគណបក្សខណ្ឌបឹងកេងកង អភិបាលខណ្ឌព្រែកព្នៅ ក៍បានលើកឡើង ពីស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារទាំងអស់នៅ សង្កាត់ទាំង៧ក្នុងខណ្ឌព្រែកព្នៅកន្លងមក ដែលតែងតែអនុវត្តនូវគោលនយោបាយទិសដៅរបស់គណបក្ស
ហើយយើងទាំងអស់គ្នាត្រូវហ៊ានលះបង់ដើម្បីបក្ស ដើម្បីគណៈបក្សប្រជាជនកម្ពុជាយើងទទួលជ័យជំនះលើសលប់នាការបោះឆ្នោតសកលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ៕