ថ្លើមធំមែន ខាងស្រីខំហៅ ឲ្យទៅផឹកស្រាជាមួយដល់ក្នុងផ្ទះ ហើយ លុះពេលស្រវឹង មានចំណង ចាប់ អ្នកខំហៅទៅផឹក រហូតដល់សម្រេច

0
403

កំពត ៖ មិនជាគួរឲ្យកើតមានឡើយ ខាងស្រីអាយុ ១៦ឆ្នាំ  បានហៅ ខាងប្រុស ទើបមានអាយុ ១៥ឆ្នាំ ឲ្យទៅផ្ទះ ផឹកស្រាជាមួយ លុះពេល ស្រវឹង   សង្ស័យ ឃើញ ម្ចាស់ផ្ទះ  គួរឲ្យខ្នាញ់  ទ្រាំមិនបាន ក៏ធ្វើរឿងនេះ   រហូតបានសម្រេច  ចុងក្រោយភាគីខាងប្រុស ត្រូវបាន ឪពុកម្តាយ ខាងស្រី ប្តឹងឲ្យអាវុធហត្ថ ឃាត់ខ្លួន បញ្ជួនទៅតុលាការចាត់ការទៅតាមនិតិវិធី ច្បាប់។

ករណីនេះបាន កើតឡើង កាលពី វេលាម៉ោង ២១:៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត      ។ភាគី ខាងប្រុស មាន  ឈ្មោះ បៀន មករា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។ចំណែកភាគីខាងស្រីមានអាយុ ១៦ឆ្នាំ បង ខាងប្រុស ១ឆ្នាំ។

យោងតាម របាយការណ៏របស់  បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពតបានឲ្យដឹងថា  កាលពី វេលាម៉ោង ២១:៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣  នារីរងគ្រោះ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅ ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត    បាន ហៅ ជនសង្ស័យឈ្មោះ បៀន មករា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិត្រពាំងនៀល   ឃុំស្រុកខេត្តជាមួយគ្នា  ឲ្យមកផឹកស្រាជាមួយ ខ្លួន  នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត   លុះពេលផឹកជល់ចុះជល់ឡើង    ស្រវឹង  ស្រឿងៗ សង្ស័យ ខាងប្រុស មានអារម្មណ៏ ពុះកញ្ជ្រោលឡើង  បានធ្វើសកម្មភាព  រួមភេទជាមួយជនរងគ្រោះរហូតបានសម្រេច ។  ក្រោយមក ក៏បែកផ្លូវគ្នា ទៅលុះ ដល់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣  ជនសង្ស័យត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស តាមពាក្យបណ្តឹងរបស់ជនរងគ្រោះដើម្បីចាត់ការតាមនីតិវិធី។

ជុំវិញបញ្ហានេះអ្នកលេងបណ្តាញសង្គមបានចូលខមិននៅក្នុងផេក បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពត  ដោយសម្តែងការហួសចិត្ត ថារឿងនេះអាច ជាការត្រូវរ៉ូវគ្នា   ព្រោះថាបើចាប់រំលោភមែន មិចខាងស្រីមិនព្រម ស្រែក   ។ហើយម្យ៉ាង ទៀតខ្លួនជាស្រីបែរជាហ៊ានហៅខាងប្រុស ទៅផឹកស្រាតែពីនាក់នៅក្នុងផ្ទះ តើវាសមទេ ។ខ្លះថា ជាការព្រមព្រៀង លុះពេលបែកការប្តឹងឲ្យចាប់ខាងប្រុសតែម្តង ។ ហើយរឿងនេះ ខាងស្រីក៏មានចំណែកដែរ មិនអាច ចោទរឺបន្ទោសគេតែម្យ៉ាងនោះទេ យុត្តិធម៌មិនអាចលំអៀងតាមខាងស្រីប្តឹងស្រេចតែចិត្តនោះទេ ត្រូវសើបអោយច្បាស់មុននឹងកាត់សេចក្តី។ អ្នកខ្លះលើកឡើងថា គេហៅផឹកស្រាតាសមែនទៅរំលោភឯណា? រឿងខ្លះបើដឹងថាប្រុសចាំតែខុសហេតុអីមិនប្រយត្ន័?  មនុស្សស្រីជាជនរងគ្រោះហេតុអីបានលេសរឿងហៅគ្នាផឹកទៅបន្ទោសគ្នាទៅវិញ?   គ្រប់ការបញ្ចេញមតិសូមអោយឆ្លងកាត់1.2kgនឹងផងព្រោះជនរងគ្រោះអាចឃើញមតិរបស់អ្នក។    ខាងលើ នេះ ជាការលើកឡើងរបស់មហាជនប៉ុណ្ណោះ តែច្បាប់ជារឿងផ្សេង អ្នកប្រព្រឹត្តខុស ត្រូវតែទទួលទោស ។

Facebook Comments
Loading...