Home ព័ត៌មានកីឡា

ព័ត៌មានកីឡា

Block title

កម្ពុជា រំពឹងទីផ្សារអង្ករថ្មីៗបន្ថែមទៀត ខណៈក្រសួងកសិកម្មកំពុងជំរុញការអនុវត្តគោលនោយបាយនានា ដើម្បីបង្កើនការផលិតស្រូវ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន ក្រៅពីទីផ្សារចិន និងសហភាពអឺរ៉ុប ដែលជាទីផ្សារអង្ករដ៏ធំរបស់កម្ពុជា ហើយបណ្តាប្រទេសមួយចំនួនទៀត ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម កំពុងក្លាយជាទីផ្សារសក្តានុពលផងដែរ ខណៈនាពេលខាងអ៊ីរ៉ាក់ក៏ក្លាយជាទីផ្សារគោលដៅក្នុងការនាំអង្ករចេញរបស់កម្ពុជា។ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅពីថ្ងៃទី៣ ខែធ្នូ...

ប្តីភ័យស្លន់ស្លោបើករថយន្តតូយ៉ូតាព្រុស ជ្រុលទៅបុករថយន្តCRVរងការខូចខាត ព្រោះតែប្រពន្ធតាមទាន់ប្តីយកស្រីចូលផ្ទះសំណាក់

ភ្នំពេញ ៖ បុរសម្នាក់ដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ ក៍ត្រូវប្រពន្ធតាមទាន់ បានបើករថយន្តតូយ៉ូតាព្រុសរត់គេចពីប្រពន្ធ ក៍ជ្រុលទៅបុកនិងរថយន្ត CRV នៅផ្លូវបំបែកជាបួន បណ្តាលឲ្យរថយន្តទាំង២គ្រឿង ឡើងចិញ្ចើមផ្លូវបុកកន្លែងលក់ដូររបស់ពលរដ្ឋរងការខូចខាតបន្ថែមទៀត ដែលហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅផ្លូវ២០៥កែងផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។ ក្រោយពេលកើតហេតុ ក៍មានតំណាងភាគីបានមកជួយសម្របសម្រួលគ្នា ដោយភាគីរថយន្ដតូយូតាព្រុស សុខចិត្តសងសំនងទៅលើការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ហើយប្ដី និង ប្រពន្ធក៏ទៅដោះស្រាយគ្នានៅផ្ទះជាបន្តទៀត។ ...

លោក សុខ សម្បត្តិ អំពាវនាវ ដល់សិស្សានុសិស្សទាំងអស់ខិតខំប្រឹង ប្រែងរៀនសូត្រកុំភ្លេចខ្លួនឲ្យសោះក្នុងឆ្នាំសិក្សាថ្មីនេះ

ភ្នំពេញ ៖ ថ្លែងសំណេះសំណាលក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យ ជាស៊ីម បឹងកេងកង ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ខែ ធ្នូនេះ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាល ខណ្ឌបឹងកេងកង បានអំពាវនាវ ដល់សិស្សានុ សិស្ស ទាំងអស់ ឲ្យខិតខំប្រឹង ប្រែងរៀនសូត្រកុំភ្លេច ខ្លួន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើ វិស័យអប់រំ...

លោកស្រីសោម សត្ថារី ! ក្មួយៗត្រូវថែរក្សាសុខភាព ធ្វើអនាម័យឱ្យបានល្អ ជៀសឲ្យឆ្ងាយពីអបាយមុខឆ្សេងៗ និងត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន

ភ្នំពេញ ៖ មានមតិសំណេះសំណាលជាមួយអាណាព្យាបាល និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាទួលសាគរ ក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រីសោម សត្ថារី ក្រុមប្រឹក្សាសង្កាត់សំរោងបានលើកឡើងថា ក្មួយៗត្រូវថែរក្សាសុខភាព ធ្វើអនាម័យឱ្យបានល្អ ហើយក្មួយៗត្រូវធ្វើជាសិស្សល្អ កូនល្អ ជៀសឲ្យឆ្ងាយពីអបាយមុខឆ្សេងៗ និងត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។ បន្ទាប់ពីលោកស្រី បានអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ មកលោកស្រី...

លោកស្រីសក់ ស៊ីថា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២​៣-២០២៤ នៅវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រីសក់ ស៊ីថា អភិបាលរងខណ្ឌព្រែកព្នៅ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២​៣-២០២៤ នៅវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង ស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបានចែកថវិកាលើកទឹកចិត្តដល់សិស្សានុសិ​ស្សដែលបានជាប់និទ្ទេA B C D E...