លោកសៅ សុខា ថានឹងចុះពីតំណែងប្រធានសហព័ន្ធ បើU22កម្ពុជាឆ្លងមិនដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

0
713

ភ្នំពេញ ៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បានបញ្ជាក់តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា បើការប្រកួតក្នុងGroupចែកពូលវិញ្ញាសាប្រកួតកីឡាបាល់ទាត់ផ្នែកបុរសអាយុ២២ឆ្នាំរបស់កម្ពុជាមិនអាចឆ្លងផុតឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ លោកនឹងលាលែងពីតំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាភ្លាម…។​
​     តាមរយៈ​សំណេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ដដែល លោក សៅ សុខា បញ្ជាក់ថា បន្ទាប់​ពី​ប្រទេស​កម្ពុជា​សម្រេច​ចិត្ត​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ លោក​បាន​ប្រឹងប្រែង លះបង់​គ្រប់បែបយ៉ាង​ប្រើ​ពេល​ជាង​១០​ឆ្នាំ ដើម្បី​លើក​កិត្តិយស​ជាតិ​ខ្មែរ​តាមរយៈ​វិស័យ​កីឡាបាល់ទាត់​។​

​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​រូបនេះ គូសបញ្ជាក់ថា បើ​ក្នុង​ករណី​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​កើត​មិនអាច​ឆ្លង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទេនោះ គឺ​រូប​លោក​នឹង​ស្នើ​សុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ស​ហព​ន្ធ័​កីឡាបាល់ទាត់ក​ម្ពុ​ជា និង​អគ្គលេខាធិការដ្ឋាន​រៀបចំ​បើក​ធ្វើ​មហាសន្និបាត ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ស​ហព​ន្ធ័​កីឡាបាល់ទាត់​ថ្មី ក្នុង​ការ​បន្ត​ដឹកនាំ​ស​ហព​ន្ធ័​កីឡាបាល់ទាត់ក​ម្ពុ​ជា​។ ជាពិសេស​ក្នុង​សំណេរ លោក សៅ សុខា ក៏​បាន​សុំ​ការ​អភ័យទោស​ពី​ប្រិយមិត្ត​អ្នក​ស្រឡាញ់​កីឡាបាល់ទាត់ ដែល​រូបលោក​អសមត្ថភាព​មិន​អាច​ដឹកនាំ​វិស័យ​កីឡា​មួយ​នេះ​ទទួលបាន​ជោគជ័យ​ជូន​ជាតិ​។​

​គួរ​ជម្រាប​ថា ការ​បង្ហោះ​ខ្លឹមសារ​ពោរពេញ​ដោយ​ទំនួល​ខុស​ត្រូវ​របស់លោក សៅ សុខា ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នេះ ធ្វើឡើង​ក្រោយ​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ​បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហ្វីលីពីន​អាយុ​ក្រោម​២២​ឆ្នាំ ក្នុង​ការប្រកួត​សន្សំ​ពិន្ទុ​ពូ​ល​A​ដែល​ទទួលបាន​លទ្ធផល​១​ទល់នឹង​១ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២៣នេះ៕

 

Facebook Comments
Loading...