ពាក្សចាស់លោកពោលថា កុំស៊ីតាមខ្លាន កុំហ៊ានតាមចង់ បុរសម្នាក់ចូលចាប់ប្រពន្ធគេ ទាំងដែលប្តីនិងកូនៗគេកំពុងដេកនៅក្បែរ លុះបានសម្រេច កូនភ្ញាក់ដឹងខ្លួន ឃើញនៅពីលើម្តាយមិនមែនជាឪ ទើបបែកការណ៏ 

0
354

ឧត្តរមានជ័យ ៖ ពិតជារឿងមិនគួរឲ្យជឿ បុរសម្នាក់ពិតជាថ្លើមពាស់មេឃ មែន  ឃើញប្តីកូនគេកំពុងដេកក្បែ ហើយនៅអាច ឆ្លៀតទៅចាប់រំលោភប្រពន្ធគេ រហូតបានសម្រេចទៅទៀត ចៃដន្យកូនដេកក្បែម្តាយ ភ្ញាក់ដឹងខ្លួន ថាមិនមែនជាឪពុក ក៏ស្រែកបង្កឲ្យមានការឆោឡោឡើង ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ នៅក្នុងរោងសិប្បកម្មឡឥដ្ឋមួយកន្លែង ស្ថិតក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ លុះព្រឹកជនបង្ក ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់វែង ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការអមសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

ស្ត្រីរងគ្រោះខាងលើមានអាយុ៤៤ឆ្នាំ មានប្តីអាយុ៥៣ឆ្នាំ និងមានកូនចំនួន៦ ក្នុងនោះស្រី៣នាក់ មុខរបរកម្មករសំណង់ រស់នៅស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នមកស្នាក់ក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ដោយឡែកបុរសជាជនសង្ស័យវិញ មានឈ្មោះ ហ៊សេន អ៊ីស្មាន់ ភេទប្រុស អាយុ៣៥ឆ្នាំ មកស្នាក់នៅធ្វើជាកម្មករសំណង់ជាមួយគ្នាបានរយៈពេល៥ថ្ងៃតែប៉ុណ្ណោះ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យ ដឹងនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះថា បុរសជាជនសង្ស័យរូបនេះ មិនដែលស្គាល់គ្នានោះទេ ទើបតែឃើញមកធ្វើសំណង់រយៈពេល៥ថ្ងៃនេះប៉ុណ្ណោះ។ ហើយមុនពេលកើតហេតុ រូបគាត់ចូលដេកក្នុងរោងសិប្បកម្មឡឥដ្ឋ ប្តីរបស់គាត់ក៏បានចងអង្រឹងដេកក្បែរនោះដែរ ចំណែកកូនវិញ គឺដេកនៅក្បែរនឹងគាត់ (ស្ត្រីរងគ្រោះ) ពេលនោះស្រាប់តែជនសង្ស័យចូលមកសម្រាត និងដោះសម្លៀកបំពាក់ខ្លួនអស់ ខណៈរូបខ្លួនកំពុងតែដេកលង់លក់ ដោយមិនដឹងខ្លួន។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា ជនសង្ស័យរំលោ.ភសេពសន្ថវៈគាត់រហូតបានសម្រេចតែម្តង ខណៈពេលនោះ ទើបកូនរបស់គាត់ភ្ញាក់ឡើងឃើញជនសង្ស័យ តែនឹកស្មានថាជាឪពុករបស់ខ្លួន លុះពិនិត្យទៅមិនមែនជាឪពុកក៏ស្រែកឆោឡោឡើង ពេលនោះស្រាប់តែស្ត្រីរងគ្រោះមើលមកខ្លួនមិនមានសម្លៀកបំពាក់ ហើយជនសង្ស័យក៏គ្មានសម្លៀកបំពាក់ដែរ ក៍ស្រែកបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។ ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ ក៏បានមកប្តឹងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់វែង ដើម្បីចាប់ខ្លួនជនសង្ស័យខាងលើនេះ យកមកចាត់ការទៅតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...