ប្រជាពលរដ្ឋ មានការភ័យខ្លាចទៀតហើយ បន្ទាប់ពីល្បែងជល់មាន់តាមអនឡាញរបស់អា បិន ជនជាតិវៀតណាម ហៅ១៨ បិទមួយដង្ហើមចង្រិត ពេលនេះបើកលេងឡើងវិញនៅភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ

0
381

ភ្នំពេញ ៖ ទីតាំងបនល្បែងជល់មាន់តាមអនឡាញគ្មានច្បាប់ទម្លាប់មួយកន្លែងរបស់អា បិន ជនជាតិវៀតណាម (ហៅ១៨) បានលួចបើកដំណើរការឡើងវិញយ៉ាងរលូន និងយ៉ាងគគ្លើន ដោយគ្មានខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចនោះទេ ឬមួយអាជ្ញាធរមានសមត្ថកិច្ច ដឹងហើយឃើញហើយ (តែធ្វើមិនដឹងនិងមើលមិនឃើញ) ដោយសុខចិត្តអនុវត្តផ្ទុយនិងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីមានសំណូមពរយ៉ាងទទូចពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងការរិះគន់ក្នុងន័យស្ថាបនាជាបន្តបន្ទាប់ពីបណ្ដាញសារព័ត៍មានឲ្យជួយចាត់វិធានការបង្ក្រាបបិទចោលទាំងស្រុង ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ហើយផ្ទុយទៅវិញ បែរជាទីតាំងបនល្បែងជល់មាន់តាមអនឡាញមួយនេះ បិទបានត្រឹម៣ថ្ងៃប៉ុណ្ណោះក៏បើកឡើងវិញដដែល រហូតដល់សព្វថ្ងៃ ស្ថិតនៅលើប្រឡាយខាងមុខបេនឡានក្រុង នាខាងលិចភូមិសែនសុខទី៣ សង្កាត់ឃ្មូញ ខណ្ឌសែនសុខ បើគិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។

ជាមួយនឹងការលួចបើកដំណើរការឡើងវិញ នូវបនល្បែងជល់មាន់ស៊ីសងតាមអនឡាញរបស់អា បិន ជនជាតិវៀតណាម (ហៅ១៨) នេះដែរ ប្រជាពលរដ្ឋ និងមហាជនតាមរយះអង្គភាពសារព័ត៍មាន CSN News បានប្រាប់ និងដាក់ការសង្ស័យដោយចោទជាសំណួរថា តើបណ្ដាលមកពីមូលហេតុអ្វីដែរ បានជាអាចលួចបើកដំណើរការនូវទីតាំងបនល្បែងដោយចំហរបានយ៉ាងរលូន ហើយអាជ្ញាធរមានសមត្ថកិច្ចមើលមិនឃើញទាល់តែសោះ ពិសេស អាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌសែនសុខ។ តើលោកអភិបាលខណ្ឌសែនសុខ ម៉ូវ ម៉ានិត លោកអធិការខណ្ឌ ហួ ម៉េងវ៉ាង លោកចៅសង្កាត់ឃ្មួញ សួង ម៉ុក និងលោកនាយប៉ុស្ដិ៍ឃ្មួញ ង៉ាត់ សុភា ទៅណាបាត់អស់ហើយ? ឬមូយរងចាំបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិសេស រងចាំបទបញ្ជាលោក ឃួង ស្រួង ស្រេង អភិបាលរាជធានីភ្នំពេញ ឬក៏ក្រាញអំណាចរបស់អា បិន ជនជាតិវៀតណាម (ហៅ១៨) ដែលជាមេបនល្បែងខុសច្បាប់ បានជាបណ្ដែតបណ្ដោយឲ្យកើតមាននូវបនល្បែងស៊ីសងខុសច្បាប់ ដែលជាដើមចមបង្កឲ្យកើតមាននូវអំពើចោរកម្ម លួច ឆក់ ប្លន់ផ្សេងៗកើតឡើងជាហូហែរ ដោយគ្មានការទប់ស្កាត់ ដែលស្មើនិងការអនុវត្តផ្ទុយនិងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធនិងការលើកឡើងចោទសួរពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងមហាជនអំពីការបណ្ដែតបណ្ដោយឲ្យកើតមាននូវបនល្បែងស៊ីសងខុសច្បាប់របស់អា បិន ជនជាតិវៀតណាម (ហៅ១៨) ស្ថិតនៅលើប្រឡាយខាងមុខបេនឡានក្រុង នាខាងលិចភូមិសែនសុខទី៣ សង្កាត់ឃ្មូញ ខណ្ឌសែនសុខ ដែលជាដើមចមបង្កឲ្យកើតមាននូវអំពើចោរកម្ម លួច ឆក់ ប្លន់ផ្សេងៗកើតមានឡើងជាហូហែរ ដោយគ្មានការទប់ស្កាត់ ដែលស្មើនិងការអនុវត្តផ្ទុយនិងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះអង្គភាពសារព័ត៍មាន CSN News បានព្យាយាមខលទូរសព្ទដើម្បីសុំការបកស្រាយបំភ្លឺដែរ ក្នុងការឈានដល់ការបង្រាបបិទចោលទាំងស្រុង ពីលោកវរសេនីយ៍ឯក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ តែទួរស័ព្ទចូលច្រើនដងគ្មានអ្នកលើកនោះឡើយ។ គេហទំព័រយើងរងចាំ ថាអជ្ញាធរពាក់ព័ន្ធទុកឲ្យមានបនល្បែងជល់មាន់តាមអនឡាញនេះនៅ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចទៀតឬយ៉ាងណា? ហើយគេហទំព័រយើងរងចាំ ការបកស្រាយពីភាគីពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ៕

Facebook Comments
Loading...