សំបុត្រចូលទស្សនាបាល់ទាត់ថ្ងៃបើកឆាកកីឡាស៊ីហ្គេមលកទី៣២ជាងមួយម៉ឺនសន្លឹកត្រូវបានចែកជូនអ្នកគាំទ្រតែក្នុងរយៈពេលជាងមួយម៉ោង

0
358

ភ្នំពេញ ៖ សំបុត្រចូលទស្សនាការប្រកួតកីឡាបាល់ទាត់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ថ្ងៃប្រកួតបើកឆាកថ្ងៃទី២៩ខែមេសា ដែលចែកជូនអ្នកគាំទ្រដោយឥតគិតថ្លៃ នៅថ្ងៃទី២៤ខែ មុខបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ត្រឹមតែរយៈពេលតែជាងមួយម៉ោងប៉ុណ្ណោះសំបុត្រត្រូវបានចែកអស់ ខណៈអ្នកគាំទ្រនៅតែបន្តមកជាហូហែស្វែងរកសបុត្រចូលទស្សនា បើទោះបីដឹងថាសំបុត្រត្រូវបានចែកអស់ទៅហើយក្តី។

អ្នកគាំទ្របាល់ទាត់កម្ពុជា២រូបដែលមកទទួលយកសំបុត្រមិនទាន់ បានបង្ហាញអារម្មណ៍សោកស្តាយព្រោះអាចនឹងបាត់បង់ឱកាសមិនបានចូលទស្សនា ថ្ងៃប្រកួតបើកឆាកដំបូងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលធ្វើឡើងនៅថ្ងៃទី២៩ខែមេសា ។ពួកគេបានលើកឡើងទៀតថា ថ្ងៃនេះមកយកសំបុត្រមិនទាន់ពេលវេលា សំបុត្រត្រូវបានចែកអស់ ប៉ុន្តែពួកគេមិនអស់សង្ឈឹមនទេ នឹងមកយកនៅថ្ងៃស្អែកទៀត ប្រសិនមានការចែកជូនអ្នកគាំទ្រ។ ពួកគេ បានអះអាងថា មូលហេតុដែលពួកគេព្យាយាម ស្វែងរកសំបុត្រចូលទស្សនា ការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ព្រោះគេចង់ចូលរួមគាំទ្រលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ ពួកគេរំពឹងជឿជាក់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ក្រុមបាល់ទាត់កម្ពុជាអាចនឹងប្រជែងដណ្តើមបានមេដាយ ព្រោះបងប្អូនយើងបានចូលរួមគាំទ្រលើកទឹកយ៉ាងច្រើននឹងផ្តល់កម្លាំងចិត្តជួយឲ្យកីឡាករយើងខិតខប្រកួត ដើម្បីជ័យជំនេះ។

Facebook Comments
Loading...