ឆ្នាំនេះកីឡាករ Harry Kane អាចបាត់តំណែងTop Scorer ដោយសារវត្តមានLukaku និងRonaldo

0
1640

កីឡាបរទេស ៖ ឆ្នាំនេះកីឡាករ Harry Kane ខ្សែប្រយុត្តរបស់ក្លិបគឺ Totteham អាចបាត់តំណែង Top Scorer ​ដោយសារតែលេងខុសកន្លែងរបស់ខ្លួន ណាមួយគឺមានកីឡាករ​លំដាប់​កំពូល Romelu Lukaku និង Cristiano Ronaldo កំពង់ធ្វើបានល្អនៅ Premier League។

លោក Harry Redknapp បាន​និយាយ​ជា​សាធារណៈ ថា Harry Kane នឹង​មិន​អាច​ប្រជែង​ពាន​ស្បែក​ជើង​មាស​ជាមួយ​កីឡាករ​លំដាប់​កំពូល Romelu Lukaku និង Cristiano Ronaldo បាន​នោះ​ទេ ប្រសិន​អ្នកចាត់ការ​លោក Nuno Santo នៅ​បន្ត​ដាក់​ឲ្យ​កីឡាករ​អង់គ្លេស​លេង​ខុស​តំណែង​ចម្បង​របស់​គេ​លើ​ទីលាន។

ជា​ការ​ពិត​ចូល​មក​ដល់​រដូវ​កាល​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​អតីត​គ្រូ​ Wolves ខាង​លើ យើង​ឃើញ​ថា ប្រព័ន្ធ​លេង​របស់ Spurs ហាក់​ប្លែក​នៅ​ប្រកួត​ខ្លះ ជាក់ស្ដែង​ដូច​កាល​ប៉ះ Chelsea បែរ​ជា​ដាក់ Son Heung-min ឲ្យ​លេង​ប្រយុទ្ធ​កណ្ដាល ហើយ​ដាក់ Kane លេង​តំណែង​ប្រយុទ្ធ​ស្លាប​ឆ្វេង​ទៅ​វិញ រួច​លទ្ធផល​ក្រោយ​ចប់​ការ​ប្រកួត តោ​ខៀវ​យក​ឈ្នះ ៣-០។ជាមួយ​បញ្ហា​នេះ​លោក Redknapp បាន​និយាយ​ថា៖ “តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​គឺ Totteham ចង់​ឈ្នះ​ពាន​រង្វាន់​មួយ ដោយ​ពួក​គេ​មិន​សម្លឹង​ដល់ Premier League ទេ ពោល​គឺ​អាច​ត្រឹម FA Cup ហើយ​យ៉ាង​ណា Harry [Kane] គេ​ចង់​លេង​គ្រប់​ពេល​ចាប់​ពី​ពេល​នេះ​ទៅ ជា​ពិសេស​ប្រសិន​ចង់​គេ​ជា​អ្នក​បញ្ចប់​ទី​រក​គ្រាប់​បាល់ និង​នាំ​មុខ​តំណែង Top Scorer គឺ​លុះត្រា​ណា​តែ​ក្លឹប​បញ្ឈប់​ការ​ដាក់​ឲ្យ​គេ​លេង​តំណែង​ប្រយុទ្ធ​ស្លាប​ឆ្វេង​ម្តង​ទៀត”។

គួរ​បញ្ជាក់​ថា Harry Kane រដូវ​កាល ២០២១/២២ គេ​រក​បាន ៣ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន​សរុប៧ប្រកួតកន្លង​ទៅ​គេ​មាន​ចចាមអារ៉ាម​ចង់​ចាកចេញ ហើយ​តាម​ដឹង​កៀក​នឹង​ដល់​មាត់​ជ្រោះ​បំបែក​ទៅ​ហើយ តែ​ចុង​ក្រោយ​ចរចា​សម្រេច​ការ​បន្ត​ឈរ​ជើង​នៅ​ក្លឹប Spurs ដដែលវិញ៕

Facebook Comments
Loading...