បន្ទាប់ពីកីឡាករប៊ូខាវ និយាយថាមុខគេស្អាតចឹងសមជាកីឡា គុណខ្មែរដែរឬ ស្រាប់តែឧកញ៉ាខ្មែរម្នាក់ ប្រកាសឱ្យវីឡាមួយខ្នង ,ឡានមួយគ្រឿង និងថវិការរយ:ពេល១០ឆ្នាំ បើកីឡាករកម្ពុជា វ៉ៃកីឡាករថៃរូបនេះ

0
595

ភ្នំពេញ ៖ ឧកញ៉ា ស្រី ចាន់ថន ជាអ្នកជំនួញផ្នែកអចលនទ្រព្យ បានប្រកាសថានឹងរង្វាន់ដ៏ជាទីគាប់ចិត្តដល់កីឡាករកម្ពុជាណាដែលអាចវ៉ៃឈ្នះប៊ូខាវកីឡាករប្រដាល់ដ៏ល្បីល្បាញរបស់ប្រទេសថៃនោះ លោកនិងផ្តល់ឱ្យវីឡាមួយខ្នង ,ឡានមួយគ្រឿង និងថវិការរយ:ពេល១០ឆ្នាំ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារចែករំលែកវីដេអូររបស់ប៊ូខៅ ដោយសរសេរថា “ជាសំដីចេញពីមាត់ប៊ូខាវ😅😅😅មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ😁 កនុងនាមខ្ញុំបាទជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ❤️ខមែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខាវឈ្នះអោយវីឡាមួយឡានមួយ និងថវិការបន្ថែមប្រចាំរយ:ពេល១០ឆ្នាំ🙏🏻❤️🇰🇭នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមាតុភូមិរបស់យើង🙏🏻🇰🇭❤️ I love Cambodia 🙏🏻🙏🏻🙏🏻” ។

ក្រោយពីមានការបង្ហោះសាររបស់ឧកញ៉ា ស្រី ចាន់ថន បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទន្ទឹងរងចាំមើលថា តើកីឡាករខ្មែររូបណាដែលអាចផ្តួលកីឡាករថៃដ៏ក្រអើតក្រទមនេះ ដើម្បីទទូលបានរង្វាន់លើកទឹកចិត្តដ៏ច្រើនសន្ធឹកសន្ធាប់ពីឧកញ៉ា ស្រី ចាន់ថន។
ឧកញ៉ា ស្រី ចាន់ថន ហ៊ានប្រកាសផ្តល់រង្វាន់ផ្ទះវីឡាតម្លៃ២៧ម៉ឺនដុល្លារ ,រថយន្តមួយគ្រឿង និងថវិកាបន្ថែមរយះពេល១០ឆ្នាំបែបនេះ បន្ទាប់មានគណនីហ្វេសប៊ុកឈ្មោះ Kun Khmer Top Zone បានបង្ហោះខ្លឹបវីដេអូររបស់ប៊ូខៅ អមដោយសំណេរថា “មិនទាន់អស់ចិត្ត គ្រូកួយសុំតភាគតិចទៀត…
«រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ១” ទៅហើយ» ។

សូមរម្លឹកថា បន្ទាប់ពីការសម្រេចផ្លូវការ ដើម្បី ប្តូរឈ្មោះពី « Muay Thai» មកជា «Kun Khmer» ក្នុងការប្រកួតស៊ីហ្គេម នៅខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ គឺថៃ បាន សម្រេចមិនបញ្ជូនកីឡាករ មកចូលរួមប្រដាល់ គុនខ្មែរនៅក្នុងការប្រកួត កីឡាស៊ីហ្គេម នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះឡើយ។ ការសម្រេចប្តូរឈ្មោះកីឡាប្រដាល់ « Muay Thai» មកជា «Kun Khmer» ខណៈដែល ប្រទេស កម្ពុជាយើងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមាន៦ប្រទេសក្នុងចំណោម សមាជិកអាស៊ាន ទាំង១០ប្រទេស បានសម្រេចថា នឹងបញ្ជូនកីឡាករ មកចូលរួមវិញ្ញាសារគុនខ្មែរ ស៊ីហ្គេម ២០២៣ នៅកម្ពុជា ក្នុងនោះ រួមមាន៖ មីយ៉ាន់ម៉ា វៀតណាម ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី។
ក្នុងកិច្ចប្រជុំពិសេស ថ្នាក់ដឹកនាំកីឡា គុនខ្មែរ អន្តរជាតិ ជាមួយបណ្តាប្រទេស ផ្សេងៗ នៅ សណ្ឋាគារ ហ្គា ឌិន ស៊ី ធី កាលពីថ្ងៃ ទី ២៦ ខែមករា ឆ្នាំ២០២៣ កន្លងមក គឺមាន ប្រទេស វៀតណាម ,ហ្វីលីពីន ,ឡាវ ,មី យ៉ាន់ ម៉ា ម៉ាឡេស៊ី ,ឥ ណ្ឌ នេ ស៊ី នៅតែ បន្ត គាំទ្រ និង ចូលរួម ការប្រកួត គុន ខ្មែរ នៅ ស៊ី ហ្គេមលើក នេះ។

ចំណែក ប្រទេស ថៃ បានផ្លាស់ប្តូឥរិយាបទបាន សម្រេច ថា នឹង បញ្ជូន ប្រតិភូ ប្រដាល់ របស់ខ្លួន ឱ្យមក ប្រកួត នៅ ស៊ី ហ្គេម លើក នេះ វិញ ផងដែរ បន្ទាប់ពី ថ្មីៗ នេះ បានសម្រេច ដកខ្លួន ក្រោយពេល កម្ពុជា ប្រើពាក្យ «Kun Khmer» ដោយ លុបពាក្យ «Muay» ចោល៕

Facebook Comments
Loading...