លោកស្រី អេង ប៊ួយគង់ ថៅកែផ្ទះល្វែងនៅខេត្តសៀមរាប ស៊ីដាច់លុយអតិថិជនរាប់សិបម៉ឺនដុល្លារ ត្រូវបានប៉េអឹមចាប់ខ្លួន

0
410

សៀមរាប ៖ ប៉េអឹមខេត្តសៀមរាបបានចាប់ខ្លួនលោកស្រី អៀង ប៊ួយគង់ ដែលត្រូវជាប្រពន្ធលោក លី ហាំងសេង ថៅកែផ្ទះល្វែងដ៏ល្បីឈ្មោះ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ តាមដីកាអោយចូលខ្លួនលេខ ៧៥អយឃ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោក វ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។
បន្ទាប់ពីចាប់ខ្លួន ប្រជាពលរដ្ឋដែលជាអ្នករងគ្រោះចំនួន ៨គ្រួសារ ដែលបានទិញផ្ទះ ៨ល្វែង ពីលោកលី ហាំងសេង និងអ្នកស្រី អេង ប៊ួយគង់ បាននាំគ្នាឈរលើកបដានៅមុខសាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២៣ នេះ ដោយបានស្នើសុំអោយតុលាការជួយផ្តល់យុត្តិធម៌រឿងទិញផ្ទះ និងបង់លុយឲ្យហើយបែរជាមិនបានផ្ទះទៅវិញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះក្នុងមួយល្វែងដែលពួកគាត់បានទិញមានតម្លៃចាប់ពី ២៨ ទៅ ៣០ម៉ឺនដុល្លារអាមេរិក ដែលស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បើទោះជាបង់លុយឲ្យអស់ហើយក៍មិនបានផ្ទះដែរ៕

Facebook Comments
Loading...