មហាអំណាចអវកាសចិន គ្រោងសាងសង់ស្ថានីយទាក់ទង បណ្តាញ ផ្កាយរណបនៅទ្វីបអង់តាក់ទិក ដើម្បីទុកជាទីតាំងផ្ដល់ការគាំទ្រ

0
386

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ប្រទេសចិនជាប្រទេសទីបីហើយដែលបានបញ្ជូន មនុស្ស ទៅកាន់លំហអាកាស បន្ទាប់ពីសហភាពសូវៀត និងសហរដ្ឋអាមេរិក។ សព្វថ្ងៃនេះ ចិនកំពុងរៀបចំសាងសង់ស្ថានីយទាក់ទងបណ្តាញផ្កាយរណប ពីភពផែនដីមួយនៅតំបន់អង់តាក់ទិក ដើម្បីទុកជាទីតាំងផ្ដល់ការគាំទ្រផ្នែក បណ្តាញ ផ្សេងៗទៅកាន់ផ្កាយរណបដែលកំពុងធ្វើការឆ្លុះមើល និងត្រួត ពិនិត្យទៅលើផ្ទៃមហាសមុទ្រ។
ការកើនឡើងនៃស្ថានីយទាក់ទងបណ្តាញផ្ដាយរណបពីភពផែនដីផ្ទាល់របស់ចិន ដែលបង្កើតឡើងដើម្បីគាំទ្រមុខងារបន្ថែមទៀតដល់ផ្កាយរណបនៅ លើអាកាសជាច្រើន ជាពិសេសមហិច្ឆតាចង់ពង្រីកវិស័យអវកាសរបស់ចិន បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួនមានការព្រួយបារម្ភថា ចិនអាចនឹង ប្រើប្រាស់បច្ចេកវិទ្យាអវកាសនេះ សម្រាប់ធ្វើចារកម្ម។ ប៉ុន្តែការលើកឡើងពីការ ព្រួយបារម្ភនេះ ត្រូវបានចិនបដិសេធថាជារឿងមិនពិតទាំងស្រុង។

គួររម្លឹកថា កាលពីឆ្នាំ២០២០ ក្រុមហ៊ុនអវកាសរបស់ប្រទេសស៊ុយអែត ធ្លាប់បានផ្គត់ផ្គង់ស្ថានីយទាក់ទងបណ្តាញផ្ដាយរណបពីភពផែនដីដែលអាចជួយគាំទ្រដល់យានអវកាសរបស់ចិន ដូចជាការជួយសម្រួលដល់ការ បញ្ជូន ទិន្នន័យជាដើម។ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានបដិសេធមិន បន្តកិច្ចសន្យាជាមួយប្រទេសចិន ឬទទួលបានសំណើអាជីវកម្មថ្មីៗពីប្រទេស ចិនទៀតនោះទេ ដោយសារតែមូលហេតុនៃការផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រ នយោបាយ៕

Facebook Comments
Loading...