រដ្ឋមន្ត្រីចំនួនពីរូប ប្រកាសផ្តល់ថវិកាសរុបចំនួន ២០០០$ ដល់កីឡាករប្រដាល់ប្រេស៊ីល Thiago teixeira

0
484

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសផ្តល់ថវិកាចំនួន ១០០០$  និង  រដ្ឋមន្ត្រីវប្បធម៌ លោកជំទាវ ភឿង សកុណា បាន  ប្រកាសផ្តល់ថវិកាចំនួន ១០០០$  សរុប២ពាន់ដុល្លា ដល់កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ។

នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ តាមរយៈសំណេរក្នុងគណនីហ្វេសប៊ុកផ្លូវការ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ឃើញគេមិនអោយលុយអ្នកប្រដាលកីឡាករ Thiago teixeira សញ្ជាតិប្រេស៊ីលព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស ( គេត្រូវហាមមុនឡើងប្រដាល់ ) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង ។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង ។

នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសផ្តល់ថវិកាចំនួន ១០០០$ ដល់កីឡាករ Thiago teixeira សញ្ជាតិប្រេស៊ីល ជាការលើកទឹកចិត្តចំពោះកីឡាកររូបនេះ ដែលជានិច្ចកាលតែងតែជួយលើកតម្កើងតម្លៃនៃវប្បធម៌ខ្មែរ ផ្សព្វផ្សាយនៅលើឆាកជាតិ និងអន្តរជាតិ។

Facebook Comments
Loading...