ទីបំផុតជប៉ុនសម្រេចពន្យារពេលដាក់ទណ្ឌកម្មកូរ៉េខាងជើងពីរឆ្នាំបន្ថែមទៀត

0
405

បរទេស ៖ រដ្ឋាភិបាលជប៉ុនបានសម្រេចបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើងរយៈពេលពីរឆ្នាំបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង តាមរយៈការបាញ់សាកល្បងមីស៊ីលបាលីស្ទិកជាបន្តបន្ទាប់។

Read. ប្រទេសជប៉ុនបានដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើកូរ៉េខាងជើងកាលពីឆ្នាំ ២០០៦ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរ និងបាញ់សាកល្បងមីស៊ីលផ្លោងជាច្រើនលើកច្រើនសារ។ វិធានការដាក់ទណ្ឌកម្មចំនួនពីរ ក្នុងនោះរួមមានការហាមប្រាមកប៉ាល់ដែលជាកម្មសិទ្ធិរបស់កូរ៉េខាងជើងចូលចតនៅកំពង់ផែ និងការហ៊ុមព័ទ្ធពាណិជ្ជកម្មសរុបរបស់កូរ៉េខាងជើង ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៣ ខែមេសាខាងមុខនេះ។

ប៉ុន្តែរដ្ឋាភិបាលជប៉ុនបានសម្រេចនៅថ្ងៃទី០៧ ខែមេសានេះ ដើម្បីបន្តវិធានការទាំងពីរនេះរយៈពេលពីរឆ្នាំបន្ថែមទៀត

ប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុន លោក Matsuno Hirokazu បាននិយាយថា ប្រទេសជប៉ុននឹងធ្វើការជាមួយសហគមន៍អន្តរជាតិ ហើយខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកដំណោះស្រាយដ៏ទូលំទូលាយមួយ ចំពោះបញ្ហាចាប់ពង្រត់ពលរដ្ឋជប៉ុន និងបញ្ហាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕

Facebook Comments
Loading...