លោក Pep Guardiola នឹង​ចាក​ចេញពី​ក្លឹប​ Manchester City មុនពេល​ក្លិបត្រូវបានដាក់ទណ្ឌកម្ម

0
520

កីឡាបរទេស ៖ ក្លិប Manchester City ត្រូវបាន​គេ​រាយការណ៍​ដោយ​រំពឹងថា​អ្នកចាត់ការ​លោក Pep Guardiola នឹង​ចាក​ចេញពី​ក្លឹប​រួចហើយ មុនពេល​ដាក់ទណ្ឌកម្ម​ដែល​អាច​កើតមាន​ចំពោះ​ការបំពានច្បាប់​ហិរញ្ញវត្ថុ​ជាច្រើន​។ លោក Guardiola គឺជា​មនុស្ស​ដំបូង​គេ​នៅ Man City ដែល​ត្រូវបាន​ប្រាប់​ពី​ការចោទប្រកាន់​ដោយ Premier League មុនពេល​ព័ត៌មាន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​។

មុនក្លិបManchester City ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំពាន​ច្បាប់​របស់ Premier League ច្រើន​ជាង ១០០ ករណី UEFA ក៏បាន​បើក​ការ​ស៊ើបអង្កេត​ផ្ទាល់ខ្លួន​របស់​ពួកគេ​ផង​ដែរ​។ នោះ​បាន​បញ្ចប់​នៅ​ឆ្នាំ ២០២០ ជាមួយ​នឹង​បម្រាម Champions League រយៈពេល ២ ឆ្នាំ និង​ការ​ផាក​ពិន័យ-ដែលកាលនោះ City បាន​តវ៉ា​ឈ្នះ​ដោយ​ជោគជ័យ​នៅ​តុលាការ​អាជ្ញាកណ្ដាល​សម្រាប់​កីឡា។

កាលពី​ថ្ងៃ​ចន្ទ Premier League បាន​បង្ហាញថា Man City ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើសច្បាប់​ហិរញ្ញវត្ថុ ក្រោយ​ការស៊ើបអង្កេត​រយៈពេល​៤ ឆ្នាំ​។ ការចោទប្រកាន់​ប្រឆាំងនឹង​ម្ចាស់​ជើងឯក Premier League គឺ​ទាក់ទង​នឹង​ព័ត៌មាន​ហិរញ្ញវត្ថុ ប្រាក់ចំណូល ព័ត៌មាន​លម្អិត​នៃ​ប្រាក់​ឈ្នួល​របស់​អ្នកចាត់ការ និង​កីឡាករ​នៅក្នុង​កិច្ចសន្យា​ដែល​ពាក់ព័ន្ធ បទ​ប្បញ្ញត្តិ​របស់ UEFA ប្រាក់ចំណេញ និង​និរន្តរភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ការស៊ើបអង្កេត Premier League ។​

Man City បាន​បដិសេធ​ការចោទប្រកាន់​នេះ – ហើយ​បានចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ពី “​ការភ្ញាក់ផ្អើល​” របស់​ពួកគេ​ដោយ​ពិចារណា​លើ “​ភស្តុតាង​ដែល​មិនអាច​ប្រកែក​បាន​” ។​​ ​ប្រសិនបើ​គណៈកម្មការ​ឯករាជ្យ​រកឃើញថា Man City រំលោភបំពាន ពួកគេ​អាច​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដូចជា​ការហាមឃាត់​ការផ្ទេរ ការផាកពិន័យ ការ​កាត់​ពិន្ទុ ឬ​ការបណ្តេញ​ចេញពី​ក្របខ័ណ្ឌ Premier League ។​

​យោងតាម​សារព័ត៌មាន The Athletic បាន​ឲ្យ​ដឹង​ពី​ប្រភព​ផ្ទៃក្នុង​នៅ Man City ថា​លោក Guardiola នឹង​ចាក​ចេញពី​កីឡដ្ឋាន Etihad មុនពេល​ទណ្ឌកម្ម​ដែល​អាច​កើតមាន​ចំពោះ​ក្លឹប​។ របាយការណ៍​បន្ថែមថា លោក Guardiola គឺជា​មនុស្ស​ដំបូង​គេ​នៅ Man City ដែល​ត្រូវបាន​ប្រាប់​ពី​ការចោទប្រកាន់​ដោយ Premier League មុនពេល​ព័ត៌មាន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​៕

Facebook Comments
Loading...