ដឹងការពិតហើយ! ករណីបុរសពោះម៉ាយម្នាក់ ធ្វើអត្តឃាតខ្លួនឯង អាចផ្ដើមចេញពីរឿង ស្នេហាត្រីកោណ ស្រលាញ់នារី ប៉ះប្រពន្ធគេ

0
366

ខេត្តបាត់ដំបង ៖ បុរសពោះម៉ាយម្នាក់ត្រូវគេអះអាងថា បានបំផ្ទុះគ្រាប់បែកធ្វើអ.ត្តឃាតខ្លួនឯង ផ្ដើមចេញពីរឿង ស្នេហាត្រីកោណ នៅលើទូកស្មាច់តូចមួយ ពន្លិចក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងបរិវេណ «វិមានរំលឹកគុណវិរះយុទ្ធជនពលី ឬវិមានសព» នៅក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

សាកសពមាន ឈ្មោះ ចិន ធុរ៉េន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល និងជាបុគ្គលិកបំរើការក្នុងភោជនីយដ្ឋានមួយកន្លែង នៅក្រុងប៉ោយប៉ែត ។ សាក្សីបាននិយាយប្រាប់សមត្ថកិច្ចថា កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៦ កុម្ភៈ  គេឮតែសម្លេងផ្ទុះលាន់កក្រើករាត្រីក្នុងបរិវេណ «វិមានរំលឹកគុណវិរះយុទ្ធជនពលី ឬវិមានសព» តែពេលពេលនោះ រក ពុំឃើញមានអ្វីឡើយ ។ លុះនៅព្រឹកថ្ងៃទី ០៧ កុម្ភៈ  ទើបមានការភ្ញាក់ផ្អើល ក្រោយពីប្រទះឃើញសាកសពអណ្ដែតឡើង ។ បើតាមប្រភពជាច្រើនដែលអ្នកកាសែត ទទួលបាននៅកន្លែងកើតហេតុ ព្រមទាំងមន្ត្រីជំនាញ ទាំងសាក្សីនានា បានបំភ្លឺប្រហាក់ប្រហែលគ្នាអំពីហេតុការណ៏នេះ ក្នុងនោះ ក៏មានការបំភ្លឺពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា  ជនរងគ្រោះឈ្មោះ ចិន ធុរ៉េន ជាបុរសពោះម៉ាយកូន០១ និងជាបុគ្គលិកបំរើការនៅក្នុងភោជនីយដ្ឋានមួយនៅក្រុងប៉ោយប៉ែត។ ក្រោយបែកបាក់គ្រួសារ បុរសពោះម៉ាយវ័យ២៣ឆ្នាំរូបនេះ បានទំនាក់ទំនងស្នេហាយ៉ាងស៊ីជម្រៅជាមួយនារីម្នាក់ឈ្មោះដាវ៉ាន់ អាយុប្រហែល២៥ឆ្នាំ មានកូន០២នាក់  នៅពេលពួកគេធ្វើការ នៅក្នុងភោជនីយដ្ឋានមួយនៅក្រុងប៉ោយប៉ែត ។ខណះ  ស្វាមីរបស់នាងដាវ៉ាន់ កំពុងជាប់ពន្ធនាគារ។

បើតាមសាច់ញាតិបន្តថា  ស្នេហាហេងស៊យរវាងបុរសពោះម៉ាយ ធុរ៉េន និង នាងដាវ៉ាន់ ផ្អែមល្ហែម អស់រយៈពេលប្រហែលជាងមួយឆ្នាំកន្លងមកហើយ។ ប៉ុន្តែស្រាប់តែរយៈថ្មីៗនេះ ប្ដីរបស់នាងដាវ៉ាន់ ត្រូវបានដោះលែងចេញពីពន្ធនាគារវិញ ហើយបុរសនេះក៏ត្រឡប់ទៅរួមរស់ជាមួយប្រពន្ធកូនខ្លួន  វិញដែលប្រៀបបាននឹងកាំបិតពុះញែកចែកស្នេហាតួអង្គទាំង០២នេះ ឲ្យបែកបាក់គ្នាត្រឹមមួយប៉ព្រិចភ្នែក ។សមត្ថកិច្ចបាននិយាយថា ក្រោយពីដឹងថា នាងដាវ៉ាន់ បានជួបជុំរួមរស់ជាមួយស្វាមីនាងវិញ ធ្វើឲ្យ ជនរងគ្រោះហាក់ខូចចិត្តយ៉ាងខ្លាំង ហើយ ក៏បាន ទៅជួបក្រុមគ្រួសារនាង ដែលស្នាក់នៅក្នុង«វិមានស.ព» ក្នុងបំណងសួរនាំរឿងនាងដាវ៉ាន់ផង និងបានជួបជុំផឹកស៊ីជាមួយសាច់ញាតិនាងផង ។លុះផឹកស៊ីចប់ នៅម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ កុម្ភៈ ក៏នាំគ្នាសម្រាក។ ប៉ុន្តែប្រហែលកន្លះម៉ោងក្រោយ ស្រាប់តែឮស្នូរផ្ទុះដ៏។ ហើយបាននាំគ្នាទៅរកមើលប្រភពនៃចំណុចផ្ទុះ តែពុំមានឃើញអ្វីឡើយ។ លុះព្រឹកថ្ងៃទី៧   គេក៏ប្រទះឃើញទូកស្មាច់ទូចមួយក្រឡាប់អណ្ដែតនៅក្នុងស្រះ ដែលមានស្នាមធ្លុះធ្លាយ និង ឃើញ សា.ក.ស.ពបុរសពោះម៉ាយ ចិន ធុរ៉េន ទើបគេរាយការណ៏ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៏តែម្ដង ។

យោងតាម បណ្ដាំប៉ុន្មានឃ្លាដែលជនរងគ្រោះសសេរ មានខ្លឹមសារ ថា  «ខ្ញុំចាញ់គ្រប់យ៉ាង ខ្ញុំហត់នឿយខ្ញុំសុំទោសចេញទៅអត់បានលា» ។រីឯមួយឃ្លាទៀត ដែលមានភ្ជាប់លេខទូរស័ព្ទចំនួន០២ខ្សែ ដែលមួយខ្សែអាចជាលេខរបស់នាងដាវ៉ាន់ផង «អរគុណពីមុនធ្វើល្អដាក់ខ្ញុំ ….. ដាវ៉ាន សង្ឃឹមថាអ្នកបានសុខ»។ នៅមានបណ្ដាំជាច្រើនទៀត ដែលបុរសពោះម៉ាយក៏កំសត់បានផ្ដាំផ្ញើទៅកាន់ក្រុមគ្រួសារ   ឲ្យជួយមើលថែរក្សា  កូន និងសូមទោស ឪពុកម្តាយ  និងសាច់ញាតិ  ។បើ តាមមន្ត្រីជំនាញបានធ្វើការសន្និដ្ឋានជាបឋមនៅកន្លែងកើតហេតុថា ជនរងគ្រោះបានធ្វើ«អត្ត.ឃា.តខ្លួន ដោយបំផ្ទុះគ្រាប់បែក»។ ប៉ុន្តែមន្ត្រីជំនាញព្រហ្មទណ្ឌនៅតែបន្តការសួរនាំមនុស្សមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿង«ស្នេហាត្រីកោណ»នេះនៅឡើយទេ  ៕  

Facebook Comments
Loading...