ឈ្នះទៀតហើយ Messi ឈ្នះពានកីឡាករល្អប្រចាំឆ្នាំ ហើយលោក Pep ក៏ឈ្នះពានគ្រូល្អប្រចាំ FIFA Best Awards 2023

0
412

បរទេស ៖ អ្នកគាំទ្រខ្សែប្រយុទ្ធ Lionel Messi បានបិទមាត់មិនជិតនោះទេ ដោយIdol របស់ខ្លួនឈ្នះពានកីឡាករល្អប្រចាំឆ្នាំ FIFA Men’s Player of the year 2023 និងលោក Pep Guardiola ក៏បានឈ្នះពានគ្រូបង្វឹកល្អប្រចាំលើកដំបូង ដែលការប្រគល់ពាននេះធ្វើឡើងនៅទីក្រុងឡុង ចក្រភពអង់គ្លេស។

នេះបានក្លាយជាការឈ្នះពានកីឡាករល្អប្រចាំឆ្នាំលើកទី៣ របស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi បន្ទាប់ពីយកបាន ២លើកដំបូងនៅឆ្នាំ២០១៩ និង២០២២ ដែលក្នុងឆ្នាំ២០២៣ នេះ ខ្សែប្រយុទ្ធមកពីក្លិប Inter Miami ទទួលបានសម្លេងបោះឆ្នោតគាំទ្រច្រើនដោយបានយកឈ្នះគូប្រជែង Erling Haaland និងកីឡាករ Kylian Mbappe ឈរលេខ៣។

ហើយពានស្ត្រី ផ្នែកគ្រូបង្វឹកល្អបានទៅលើលោកស្រី Sarina Wiegman នឹងជាលើកទី៤ របស់លោកស្រីផងដែរ ខណៈពានកីឡាការិនីល្អប្រចាំឆ្នាំ FIFA Women’s Player of the year 2023 បានទៅលើខ្សែបម្រើ Aitana Bonmati ហើយពានកីឡាការិនីចាំទីល្អបានទៅនាង Mary Earps ។

Facebook Comments
Loading...