ការប្តូម៉ូដសក់សង្ឃកុងហ្វូនៅអារាមសៅលិញ របស់ក្របីព្រៃពេជ្រ សម្បត្តិ ត្រូវបានមហាជនលើកឡើងខុសៗគ្នាអំពីហុងស៊ុយ

0
109

ប្រដាល់ ៖ មុនជួបគ្នាជាមួយកីឡាករកូននាគរិន ដេវីត កីឡាករក្របីព្រៃពេជ្រ សម្បត្តិ លេងម៉ូតសក់ថ្មី សង្ឃកុងហ្វូនៅអារាមសៅលិញ យកហុងស៊ុយមើលទៅប្លែកម្យាងដែរ ដែលធ្វើឲ្យអ្នកគាំទ្រលើឡើងផ្សេងៗគ្នា ក្នុងការយកស្តាយម៉ូតសក់ថ្មីរបស់ក្របីព្រៃពេជ្រ សម្បត្តិនេះ។

អ្នកគ្រាំទ្រក្របីព្រៃពេជ្ជ សម្បត្តិ បានលើកឡើងខុខៗគ្នាក្នុងការដែលកីឡាកររូបនេះលេងម៉ូដសក់យកហុងស៊ុយ ដែលអ្នកខ្លះថា ស្អាតប្លែកដែរម៉ូដសក់ថ្មី សង្ឃកុងហ្វូនៅអា​រាមសៅលិញសុំខ្មាស់ហើយ ហើយសង្ឃឹមថាការប្រកួតនៅស្អាតដូចម៉ូដសក់ដែរទៅចុះ ព្រោះការប្រកួតរបស់ក្របីព្រៃពេជ្រ សម្បត្តិ ជាប់គ្នារាល់សប្តាហ៍តែម្តងរហូតដល់ជួបប្រកួតគ្នាជាមួយកីឡាករកូននាគរិន ដេវិដ បារម្មណ៍ខ្លាចស្រុតខម្លាំង នៅឈឺដៃ ឈឺជើង ព្រោះប្រកួតគ្នាមិនមែនឡើងទៅស៊ីផុយៗនោះទេ។

ចំណែកអ្នកខ្លះថា អាចដែរមនុស្សយើងហុងស៊ុយឡើងចុះទៅតាមការប្តូឈ្មោះ ប្តូម៉ូតសក់ ប្តូរគ្រឿងអាលង្កាជាដើម អាគមន៍ផ្សំអាយុ បើមិនជឿកុំប្រមាទ ដែលកន្លងមកកីឡាករកម្ពុជាយើងជាច្រើនរូបបានប្តូរឈ្មោះពីគ្រូដាក់ឲ្យទៅដាក់ឈ្មោះដើមវិញហាក់មិនមានហុងស៊ុយ ក៍ប្តូរយកឈ្មោះគ្រូដាក់ឲ្យវិញ ដូចជាកីឡាករឡុង សំណាង ប្តូរដាក់ឈ្មោះដើមសែម ណាង បានមួយរយៈមិនកាក់កបក៍ប្តូរមកឈ្មោះឡុង សំណាងវិញ។ កីឡាករយេន ឌីណា ប្តូរដាក់ឈ្មោះដើមប៉ោ ភារិទ្ធបានមួយរយៈមិនកាក់កបក៍ប្តូរមកឈ្មោះយេន ឌីណា វិញមកដល់សព្វថ្ងៃ ហេតុអ្វីនៅសុសៗបានជាក្របីព្រៃពេជ្រ សម្បត្តិ ប្តូរម៉ូដសក់បែបនេះឬក៍អាចប្តូរពី៤០ប្រកួតចុងក្រោយមិនដែលចាញ់បែរជាប្តូមកជាញ់ទៅវិញ។ តែយ៉ាងណាមហាជនជូនពរក្របីព្រៃពេជ្រ សម្បត្តិ កុំឲ្យធ្លាក់ទម្រង់ប្រកួតដូចសារតែប្តូរម៉ូតសក់នេះឲ្យសោះស៊ូស៊ូ គោរពតាមវិន័យគ្រូ ហូបនិងសម្រាកឲ្យបានគ្រប់គ្រាន់គឺមិនអីនោះឡើយ។

រីឯអ្នកគាំទ្រខ្លះថា វាមិនប៉ះពាល់អ្វីឡើយគ្រាន់តែប្តូរម៉ូដសក់នោះ កុំជឿងាបីយ៍ជំនឿច្រើនពេក សំខាន់ទម្លាប់ការហ្វឹកហាត់ជាប្រចាំយើងធ្វើប៉ុណ្ណាគឺយើងធ្វើប៉ុណ្ណោះមិនមានហុងស៊ុយគ្រាន់តែប្តូរបែបនេះឡើយ ព្រោះពេជ្រ សម្បត្តិ គេមានអំណោយផលមកពីធម្មជាតិ ស្វិតតាន់ ការហ្វឹកហាត់ខ្លាំងគឺនៅតែខ្លាំងដដែលហើយ។ ចុះបងប្អូនយល់យ៉ាងណាដែរការប្តូរម៉ូដសក់របស់កីឡាករក្របីព្រៃពេជ្រ សម្បត្តិ នេះសូមចូលរួម comment និងShare តាមការគួរ៕

Facebook Comments
Loading...